មើលគេផង! អាយុច្រើនណាស់ទៅហើយតែក្នុងថ្ងៃកំណើតស្វាមីអ្នកនាង អម្ពរ​ ទេវី ជូនពរស្វាមីសុទ្ធតែពាក្យបែបនេះ

អាមេរិក ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីអ្នកស្រី អម្ពរ​ ទេវី ជាតារាសម្ដែងស្រីជើងចាស់មួយរូបដែលមានមហាជនជាច្រើនគោរពស្រលាញ់ និងចូលចិត្តនៅស្នាដៃសម្ដែងខ្សែភាពយន្ត បើទោះបី បច្ចុប្បន្ន តារារូបនេះ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈទៅរស់នៅលើទឹកដីអាមេរិកក៏ពិតមែន។ បន្ទាប់ពីទៅរស់នៅទីនោះ តារាស្រីរូបនេះ ក៏កំពុងកសាងជីវិតគ្រួសាររស់នៅជាមួយស្វាមី និងកូនៗយ៉ាងមានសុភមង្គល និងក្ដីសុខខ្លាំងតែម្ដង។ ជាក់ស្ដែងតារាសម្ដែងស្រីជើងចាស់រូបនេះ តែងតែបង្ហោះរូបភាព

បង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃ និងដំណើរកម្សាន្តជួបជុំគ្រួសារជានិច្ច។ ក្នុងនោះដែរ ប៉ុន្មានម៉ោងមុននេះ អ្នកស្រី អម្ពរ ទេវី បានបង្ហោះរូបភាពជាមួយស្វាមីយ៉ាងស្វីត ព្រមទាំងសរសេរសារជូនពរដល់ថ្ងកំណើតស្វាមីយ៉ាងផ្អែមល្ហែមយ៉ាងដូច្នេះថា៖
Happy birthday to my be loved Husband រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រលាញ់ ថ្ងៃនេះជាថ្ងៃពិសេសរបស់បង អូនសូមបួងសួងជូនពរដល់បង សូមមាន សុខភាពល្អ អាយុយុឺនយូរអស់កាលអង្វែង និងសម្រេច ជោគជ័យ ទទួលលាបហូរចូលរាល់គ្រប់ការងាររបស់បង។ ថ្ងៃនេះ ភរិយារបស់បងចង់ប្រាប់បងថា៖ បងជាបុរសគួរអោយស្រលាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបងអូន និងកូនយ៉ាងសប្បាយ

និងមានភាពកក់ក្ដៅ សូមអរគុណដែលបងមើលថែរអូន កូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much Happiest of birthdays my love។ដោយឡែកសារទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរពីជីវិតប្ដី ប្រពន្ធអ្នកទាំងពីរ ដែលអាចថែរក្សានៅចំណងអាពិពាហ៍បានយ៉ាងរឹងមាំដូច្នេះ បើទោះបី ពេលនេះអ្នកស្រី អម្ពរ ទេវី មានកូន ហើយមានវ័យកាន់តែជ្រេបន្តិចមែន តែនាង និងស្វាមីនៅតែស្អិតរមួតមិនចាញ់ក្មេងៗប៉ុន្មានឡើយ។ប្រភព៖khmerload