មហាជនភ្ញាក់ផ្អើលខ្លាំងក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌលោក ជា វិបុល សម្រេចចិត្តចូលបួសជាព្រះសង្ឃបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីមួយម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុក ពិធីការិនី អ្នកនាង គង់ សុជាតិ បានបង្ហោះនូវរូបភាពជាច្រើន ដែលស្វាមីរបស់នាង លោកបង ជា វិបុល បានសម្រេចចិត្តបួស ចូលខ្លួន បម្រើក្នុងព្រះពុទ្ធសាសនា។ជាក់ស្ដែង មូលហេតុដែល​លោកបង ជា វិបុល បានបួសជាព្រះសង្ឃ

ក៏មិនទាន់មានអ្នកណាដឹងនៅឡើយថា បួសដើម្បីសងគុណឳពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តង គ្រាន់តែអ្នកនាង គង់ សុជាតិ បានសរសេរយ៉ាងដូច្នេះថា៖សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនាយ៉ាងណាមិញ ចំពោះរយៈពេលដែលលោក បួសនេះផងដែរ អ្នកនាង គង់ សុជាតិ ក៏មិនទាន់ទម្លាយនោះដែរ ថាពេលណា លោកបង ជា វិបុល នឹងសឹកវិញ ឬបួសជាព្រះសង្ឃប៉ុន្មានវស្សានោះ៕ប្រភព៖khmerload