មិននឹកស្មាន! កូនកំពុងតែត្រូវការប្រាក់ព្យាបាលជំងឺ បុរសម្នាក់ក៏រើសបានកាបូបលុយមួយដែលមានលុយជាច្រើនតែគាត់បែរជាមិនយក ចុងក្រោយលាភកាន់តែធំព្រោះតែ

បរទេស ៖ ជាការពិតណាស់ដែលលោក Tang Shaolong ចង់បានប្រាក់ខ្លះ ដើម្បីចំណាយទៅលើការប្តូរខួរឆ្អឹងរបស់កូនប្រុសគាត់។ តែវាសនាល្អ នាំឲ្យគាត់រើសបានកាបូបមួយដែលមានសាច់ប្រាក់ ២០ ០០០ យ័ន (២ ៩៧៩ ដុល្លារ)។ ក្នុងកាបូបនោះ មិនត្រឹមតែមានសាច់ប្រាក់មួយចំនួនប៉ុណ្ណោះទេ រួមជាមួយកាតធនាគារ ប័ណ្ណអាជីវកម្ម និងប័ណ្ណបើកបរមួយចំនួនផងដែរ។ Shaolong បានប្រទះឃើញកាបូបនៅជិតមន្ទីរពេទ្យ ដែលកូនប្រុសគាត់កំពុងសម្រាកព្យាបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post បានឲ្យដឹងថា មុនពេលកើតហេតុ លោក Shaolong

ដែលជាកសិករម្នាក់បាននាំកូនប្រុសរបស់គាត់ឈ្មោះ Tang Yixuan ទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Jinan ប្រទេសចិន ដើម្បីទទួលការព្យាបាលជំងឺមហារីកឈាម នៅថ្ងៃទី ២៦ ខែមីនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមក វេជ្ជបណ្ឌិតបានប្រាប់លោកថា Yixuan ចាំបាច់ត្រូវប្តូរខួរឆ្អឹងខ្នង។ ជាអកុសល ការវ​​ះក​ា ត់នេះ ធ្វើឱ្យគាត់ចំណាយប្រាក់ដល់ទៅ ៤០០ ០០០ យ័ន (៥៩ ៥៩៦ ដុល្លារ) ឯណោះ។ លោក Shaolong បានចំណាយប្រាក់ចំនួន ២០ម៉ឺនយ័ន (២៩ ៧៩៨ ដុល្លារអាមេរិក) រួចហើយ សម្រាប់ការព្យាបាលជំងឺ ដោយប្រមាណជាង ១,៧ម៉ឺនដុល្លារ បានខ្ចីពីសាច់ញាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Shaolong មានឱកាសក្នុងការប្រើលុយនៅក្នុងកាបូបដែលលោករើសបាននោះ ប៉ុន្តែបុរសស្មោះត្រង់ម្នាក់នេះ បានសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ គឺគាត់បានស្វែងរកម្ចាស់ ហើយប្រគល់កាបូបទៅម្ចាស់វិញ។ គាត់និយាយដោយស្មោះត្រង់ថា៖ «ខ្ញុំបានឃើញប្រាក់ច្រើននៅក្នុងកាបូប ដំបូងខ្ញុំមានអារម្មណ៍រីករាយណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានគិតថា ព្រះពិតជាដឹងថា ខ្ញុំមានខ្វះខាតប្រាក់ ដើម្បីជួយសង្គ្រោះជីវិតកូនខ្ញុំ ហើយនោះអាចជាជំនួយដល់ខ្ញុំ»។ ជាក់ស្ដែងគាត់ត្រូវបានគេបញ្ចុះបញ្ចូលឱ្យប្រើលុយរើសបាន សម្រាប់ព្យាបាលកូន ប៉ុន្តែបន្ទាប់មក គំនិតមួយបានធ្វើឱ្យគាត់ដឹងថា ម្ចាស់កាបូបប្រហែលជារបស់អ្នកណាម្នាក់ ដែលមានតម្រូវការដូចជាគាត់អ៊ីចឹងដែរ។ ម្យ៉ាងវិញទៀត ខ្ញុំបានទាយថា ចាប់តាំងពីខ្ញុំបានប្រទះឃើញនៅជិតមន្ទីរពេទ្យ វាប្រហែលជាលុយសម្រាប់សង្គ្រោះជីវិតអ្នកដទៃដូចគ្នាមិនខាន។ បន្ទាប់ពីប្រគល់កាបូបទៅឲ្យម្ចាស់ដើម ដែលជាកសិករដាំបន្លែឈ្មោះ Ding Yilong វិញ គាត់ត្រូវបានជូនជាសគុណ ប៉ុន្តែគាត់បដិសេធមិនទទួល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Shaolong បាននិយាយថា៖ “ប្រសិនបើវាជាប្រាក់ខែខ្ញុំ ចំពោះការខិតខំប្រឹងប្រែងរបស់ខ្ញុំ ខ្ញុំនឹងយកវា

ប៉ុន្តែនេះជារបស់អ្នកដទៃ ខ្ញុំមិនអាចទទួលយកទេ។ លោក Shaolong និងលោក Yilong បានរក្សាទំនាក់ទំនង បន្ទាប់ពីមានរឿងរ៉ាវទាំងនោះកើតឡើង។ ក្រោយមក Yilong ដឹងថា Shaolong ត្រូវការប្រាក់ដើម្បីព្យាបាលកូនប្រុសគាត់ ដូច្នេះគាត់ក៏សម្រេចចិត្តឲ្យគេជួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Yilong ដឹងថា Shaolong អាចនឹងបដិសេធជំនួយរបស់គាត់ម្តងទៀត ប្រសិនបើគាត់បានផ្តល់ប្រាក់មួយចំនួន ដូច្នេះគាត់បានសម្រេចចិត្តផ្តល់ជំនួយក្នុងទម្រង់មួយផ្សេងទៀត។ ដោយឡែកបន្ទាប់មក Yilong បានបរិច្ចាគឆៃថាវចំនួន ២០០ តោន ដល់ Shaolong ដើម្បីលក់ និងរៃអង្គាសប្រាក់ពីសប្បុរសជនផ្សេងទៀត

ដើម្បីបង់ថ្លៃព្យាបាលកូនប្រុសគាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Yilong បាននិយាយថា៖ “ខ្ញុំបានសម្រេចចិត្តបរិច្ចាគប្រាក់លក់បានទាំងអស់នេះជូនដល់ Shaolong ដោយយើងទាំងពីរនាក់លក់រួមគ្នា ដើម្បីប្រមូលប្រាក់ជួយក្មេងប្រុសនេះ”។ ដោយក្ដីអាណិតអាសូរ និងកោតសរសើរពីភាពស្មោះត្រង់របស់ឪពុកខាងលើ មហាជនបានជួយទិញអស់ក្នុងមួយប៉ប្រិចភ្នែក និងអ្នកផ្សេងទៀត បានជូនជាប្រាក់សុទ្ធតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមថ្លែងអំណរគុណចំពោះការបរិច្ចាគរបស់សប្បុរសជននានា និងលោក Yilong។ នៅទីបំផុត លោក Shaolong ទទួលបានប្រាក់បរិច្ចាគចំនួន ៥០០ ០០០ យ័ន (ឬ ៧,៥ ម៉ឺនដុល្លារអាមេរិក) ដែលច្រើនជាងថ្លៃចំណាយព្យាបាលកូនប្រុសគាត់ទៅទៀត៕ប្រភព៖khmer-global