គ្រួសារខាងស្រីបានសើចចំអកមើលងាយដល់ឪពុកខាងកូនកម្លោះក្នុងថ្ងៃមង្គលការជាខ្លាំង លុះចប់កម្មវិធីម្នាក់ៗនិយាយមិនចេញព្រោះតែ

បរទេស ៖ ជាការពិតណាស់ដែល​ថ្មីៗ​នេះ​មាន​គេហទំព័រ​បរទេសមួយ ​បាន​នាំ​រឿងរ៉ាវ​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ ​មក​សរសេរ​រៀបរាប់​ជាមួយ​សាច់​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា នៅក្នុង​សណ្ឋាគារ​ល្បី​ឈ្មោះ​មួយ​កន្លែង​មាន​បរិយាកាស​ល្អ​ខ្លាំង​ណាស់​អម​ជាមួយ​សំឡេង​តន្ត្រី​យ៉ាង​ពិរោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមពិត​វា គឺជា​ពិធីមង្គលការ​របស់​អ្នក​មាន​ទេតើ ព្រោះ​ខាង​ស្រី​ហៅភ្ញៀវ​ដល់​ទៅ ៦០​តុ​ជាង បើ​មើល​តាម​ការរៀបចំ​ពិធី​ និង​ការ​តែងខ្លួន​របស់​ឪពុក​ម្ដាយ​កូនក្រមុំ​ប្រហែលជា​សេដ្ឋី​ហើយ​មើលទៅ​។ ​តែ​ដល់​ពេល​សម្លឹង​មើលទៅ​ឪពុក​កូន​កំលោះ​វិញ គាត់​គ្រាន់តែ​ជា​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​អាយុ ៦០​ឆ្នាំ មើល​ទៅ​ដូច​ជា​មក​ពី​ជនបទ ព្រោះ​ការ​តែងខ្លួន​មាន​លក្ខណៈសាមញ្ញ​ណាស់ តែ​គាត់​រួសរាយ​រាក់ទាក់​ជាមួយ​អ្នក​គ្រប់​គ្នា​ណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនកំលោះ​មានឈ្មោះ​ថា ឈិន ហៃ​លិន គាត់​មក​ពី​ស្រុក​ស្រែ​ជនបទ​។ ជាក់ស្ដែងគាត់​រៀន​ពូកែ​ណាស់ គាត់​បាន​ប្រលង​

ជាប់​អាហារូបករណ៍​ចូល​មហាវិទ្យាល័យ​ដែល​មានឈ្មោះ​ល្បី រួច​ក៏​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ទៀតផង​។ តែ​ដោយ​សារ​ផ្ទះ​គាត់​មិនសូវ​មាន​ប្រាក់ ធ្វើឲ្យ​ឪពុកម្ដាយ​គាត់​លំបាកលំបិន​ខ្លាំង ​ក្នុង​ការ​រក​លុយ​ឲ្យ​គាត់​រៀនសូត្រ​រហូត​មាន​ថ្ងៃនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី ឈិន ហៃ​លិន ចេញ​ធ្វើការ​ក៏​មាន​មិត្ត​រួម​ការងារ​ម្នាក់​ឈ្មោះ នាង លី ដែល​បាន​លួច​ស្រលាញ់​ និង​តាម​ចែចង់គាត់​។ នាង​ជា​មនុស្ស​ស្រី​ដែល​មាន​មុខមាត់​ស្អាតបាត​ និង​និស្ស័យ​ល្អ​ណាស់ តែ​នាង​ជា​មនុស្ស​ដែល​ប្រើ​លុយ​ខ្ជះខ្ជាយ​បំផុតម្នាក់។ ក្រោយ​មក​ទើប​ ហៃ​លិន ដឹង​ថា​តាមពិត​ឪពុក​ម្ដាយ​របស់​នាង លី គឺ​ជា​ម្ចាស់​មុខ​ជំនួញ​ធំ ហេតុនេះ​ហើយ​បានជា​នាង​ចាយ​លុយ​ធំ​មិន​សូវ​ស្ដាយ​ដូច្នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុក​ម្ដាយ​របស់​នាង លី ពួកគាត់​មិន​យល់ព្រម​នោះទេ​ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​រៀបការ​ជាមួយ​គ្នា ព្រោះ​គាត់​មិន​បាន​ពេញចិត្ត ហៃ​លិន ឡើយ ​បើ​ទោះជា​គាត់​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ក៏ដោយ​។ ម្យ៉ាងទៀត​គ្រួសារ​របស់​ខាង​ស្រី​ខ្ពង់ខ្ពស់​មាន​មុខ​ មាន​មាត់​ជាង​ខាង​ប្រុស​ឆ្ងាយណាស់ គាត់​ខ្លាច​កូន​គាត់​រៀបការ​រួច​ត្រូវ​ជួប​ការលំបាក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែ​ នាង

លី នៅតែ​អះអាងថា​ ត្រូវតែ​រៀបការ​ជាមួយ ហៃ​លិន ឪពុក​ម្ដាយ​របស់​នាង​ក៏​មិន​ចង់​ជំទាស់​ចិត្ត​កូនស្រី​ ទើប​ព្រម​ឲ្យ​អ្នក​ទាំង​ពីរ​រៀបការ ឪពុក​ម្ដាយ​ខាង​ស្រី​ជា​អ្នក​ចេញ​មុខ​ទិញ​ផ្ទះ​ និង​ឡាន​ឲ្យ​អ្នក​ទាំង​ពីរ សូម្បី​តែ​ការចំណាយ​នៅក្នុង​ពិធីមង្គលការ​ទាំងអស់​ គាត់​ក៏​មិន​ឲ្យ​ខាង​ប្រុស​ចេញ​សូម្បីតែ​មួយ​រៀល​ដែរ។ ចំណែក ហៃលិន​ មិន​ចង់ឲ្យ​ឪពុក​របស់​គាត់​ចូលរួម​ពិធី​មង្គលការ​នោះទេ ​ព្រោះ​ខ្លាច​ឪពុក​ម្ដាយ​ខាង​ស្រី​មាក់ងាយ តែ​ឪពុក​របស់ ហៃ​លិន នៅតែ​អះអាងថា​នឹង​មក​ចូលរួម។ លុះ​ពេលវេលា​រៀប​មង្គល​ការ​មកដល់ ក៏ត្រូវឪពុក​ម្ដាយ​ខាង​ស្រី​មើលងាយ​ពិតមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ដាយ​ខាង​ស្រី​បាន​និយាយ​ជាមួយ​ឪពុក​របស់​ ហៃលិន នៅ​ចំពោះ​ភ្ញៀវកិត្តិយស​ថា “​នៅក្នុង​ពិធី​មង្គលការ​នេះ​មិន​ថា​ផ្ទះ ​ឬ​ឡាន​យើង​ក៏​ជា​អ្នកទិញ​ឲ្យ ​សូម្បី​តែ​ការចំណាយ​នៅក្នុង​ពិធី​ថ្ងៃនេះ​ យើង​ក៏​ជា​អ្នក​ចេញ​ឲ្យ​ទាំងអស់ ម្ហូប​អា​ហា​រមួយ​តុ​តម្លៃ​ប្រមាណ ៥០០​ដុល្លារ បើ​នៅ​ក្នុង​ជនបទ​ លោក​ប្រហែលជា​មិន​ធ្លាប់​ឮថា​ មាន​អ្នក​ហ៊ាន​ចាត់​ពិធី​អស់​ច្រើន​យ៉ាង​នេះ​នោះ​ទេ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឮ​ម្ដាយ​របស់​ខ្លួន​និយាយ​បែប​នេះ​នាង លី ក៏​ប្រញាប់​ចូល​ទៅ​ហាម ​តែ​បែរជា​ត្រូវ​ម្ដាយ​និយាយ​បន្ត​ទៀតថា “​​លោក​ហូប​អាហា​រសមុទ្រ​ឲ្យ​ច្រើនៗ​ទៅ

សុទ្ធតែ​អាហារ​ល្អៗ​នៅ​ស្រុកស្រែ ​គ្មាន​អា​ហារ​ទាំងនេះ​ហូប​ទេ​”។ ចំណែក​ឪពុក​ខាង​ប្រុស​ស្ដាប់​ហើយភ្ញាក់ព្រើត និងហួសចិត្តបន្តិចដែរ ប៉ុន្តែគាត់​មិន​បាន​ខឹង​អ្វី​ដែរខ្លាចខូចកម្មវិធីរបស់កូន គាត់​នៅតែ​ញញឹម​ដាក់​អ្នក​គ្រប់​គ្នា​ដដែល​ ហើយ​ធ្វើខ្លួន​ដូច​ប្រក្រតី លុះ​ឪពុក​ខាង​ប្រុស​ហូប​អាហាររួច​ គាត់​ក៏​បាន​ងើប​ចេញ​ពីតុហើយក៏​បាន​ទៅ​រក​អ្នក​បំរើ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ដាយ​របស់​នាង លី ​ក៏​ញញឹម​ហើយ​ប្រាប់​ឲ្យ​សាច់ញាតិ​ និង​មិត្តភក្ដិ​គ្រប់គា្ន​ថា​ ពួកគាត់​មក​ពី​ជនបទ ​អ្នក​រាល់គ្នា​កុំ​យកចិត្តទុកដាក់អី។ ​ដោយឡែក​ម្ដាយ​របស់​នាង លី ​ក៏បាន​សម្លឹង​មើល​ទៅ​ឪពុក​ខាង​ប្រុស​ដោយ​ខ្សែ​ភ្នែក​មិនល្អ ថែមទាំង​ហៅ​អ្នក​រត់​តុ​ឲ្យ​គិត​លុយ​ តែ​អ្នករត់​តុ​ប្រាប់​ទៅ​ម្ដាយ​ខាង​ស្រី​វិញ​ថា ចំណាយ​ទាំងអស់​នៅក្នុង​ពិធី​ចំនួនជាង​ ៣ម៉ឺន​ដុល្លារ ឪពុក​ខាង​ប្រុស​បាន​បង់​ឲ្យ​រួចរាល់​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​បានឮ​ដូច្នោះ​ ធ្វើឲ្យ​គ្រប់​គ្នា​ក្នុង​ពិធី​ និង​ម្ដាយ​របស់​នាង លី​ ដល់​ថ្នាក់​ស្រឡាំងកាំង​មួយ​រំពេច​។

ឈិន ហៃ​លិន ក៏​ប្រញាប់​ចេញទៅ​រក​ឪពុក​របស់​គាត់​ហើយ​និយាយ​ថា​ ពុក​កូន​សុំ​ទោស​ដែល​មិន​ស្ដាប់​សម្ដី​ពុក ពុក​បាន​លុយ​មក​ពី​ណា​ច្រើន​យ៉ាង​នេះ​? ឪពុក​ឆ្លើយ​ទាំង​ញញឹម​ថា “​មិន​អី​ទេ​កូន ឃើញ​កូន​មាន​ក្ដី​សុខ​ ពុក​ក៏​សប្បាយចិត្ត​ហើយ ថ្វី​ត្បិត​តែយើង​មិន​មាន​លុយ​ក៏​ពិតមែន តែ​យើង​ក៏​មិន​ចាំបាច់​ឲ្យ​នរណា​មក​ មើលងាយ​មើលថោក​យើង​នោះដែរ កូន​មិន​បាច់​បារម្ភ​ទេ ចម្ការ​ផ្លែឈើ​យើង​នៅ​ស្រុក​រកចំណូល​បាន​គួរសម​ដែរ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហៃ​លិន ក៏​បាន​សួរ​ឪពុក​ទៀត​ថា​ ហើយ​ចុះ​ពុក​វេចអាហារ​ពីហាង​ទាំងអស់នេះ​យកទៅណា​? ​ឪពុក​ក៏​ឆ្លើយថា​ “​មនុស្សម្នា​នៅក្នុង​ភូមិ​ជាច្រើន​នាក់​កំពុង​ធ្វើការ​ស៊ីឈ្នួល​នៅ​ម្ដុំ​នេះ ពុក​នឹង​យក​អា​ហា​រទាំងអស់នេះ​ឲ្យ​ពួកគេ​ហូបខ្លះ​”។ និយាយ​ចប់​គាត់​ក៏​ដើរ​ទៅ​បាត់។ ​ចំណែក ហៃ​លិន ក៏​ឈរ​មើល​ឪពុក​ហើយ​ក៏​ញញឹម​ទាំង​ស្រក់​ទឹកភ្នែក​។ មាន​អ្នក​និយាយ​ថា ​ឪពុក​របស់ ​ហៃលិន ​មិនគួរ​ចេញ​លុយ​ដើម្បី​យកមុខ​យកមាត់​នោះទេ​ ព្រោះ​វា​មិន​សម​នឹង​តម្លៃ ចំណែកកូនប្រុស មិនគួរលាក់បាំងរឿងរ៉ាវអ្នកមានគុណបែបនេះទេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕ប្រភព៖khmer-global