ស្លុតចិត្តក្រោយនាំប្រពន្ធទៅពិនិត្យផ្ទៃពោះបែរជាជួបរឿងមួយនេះ បុរសម្នាក់នេះសម្រេចចិត្តទទួលយកក្មេងដែលគេរំ លូតមកចិញ្ចឹមរាប់រយនាក់ព្រោះ

វៀតណាម ៖ ជាការពិតណាស់ដែលមនុស្សមួយចំនួន​មិនបានផ្តល់ការយកចិត្តទុកដាក់​ក្នុងការរៀបចំពិធីបុណ្យសពឲ្យបានត្រឹមត្រូវ ដល់ទារកដែល​ត្រូវបានគេរំលូតចោលនោះទេ។ ប៉ុន្តែបុរសម្នាក់មកពីប្រទេសវៀតណាម ដែលគេតែងហៅគាត់ថា Tong Phuoc Phuc បានធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរ ព្រមទាំងមានចិត្តត្រេកអរជាខ្លាំង បន្ទាប់ពីបានឃើញពី​ការលះបង់ពេលវេលា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ទើរពេញមួយជីវិតរបស់ខ្លួនមិនខ្លាចនឿយហត់ ដើម្បីបញ្ចុះសពទារក​ដែលត្រូវគេរំលូតចោល។ គាត់បានបញ្ចុះ​ទារកជាង ១៦ ០០០នាក់ ដោយការគោរពត្រឹមត្រូវ ហើយសព្វថ្ងៃនេះ គាត់នៅតែចាត់វិធានការ និងជួយ​សង្គ្រោះ​

ទារកពីការរំលូតរបស់ឪពុកម្ដាយ ដែលមិនមានការទទួលខុសត្រូវទាំងនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងរ៉ាវទាំងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០១ មកម្ល៉េះ នៅពេលដែលលោក Tong និងភរិយាកំពុង​មានផ្ទៃពោះ បានទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ។ នៅទីនោះគាត់បានកត់សម្គាល់ឃើញថា ស្ត្រីមានផ្ទៃពោះ​ជាច្រើនបានទៅមន្ទីរពេទ្យ ប៉ុន្តែបានចាកចេញមកវិញ ដោយពុំមានកូនមកជាមួយ។ ក្រោយមកគាត់​បានរក​ឃើញថា ស្ត្រីទាំងនោះបានជ្រើសយកការរំលូតកូនចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកព្រមទាំងភរិយា មានការសោកស្ដាយជាខ្លាំង ដោយសារតែបានឃើញតថភាពដ៏អាក្រក់ ដែលបានកើត​

ឡើងចំពោះមុខ នៅខណៈនោះលោក Tong បានស្នើសុំយកសាកស ពទារកទាំងអស់ ដែលត្រូវបានគេបោះ​បង់ចោល ទៅបញ្ចុះឲ្យបានត្រឹមត្រូវ។ លោក Tong ដែលជាអតីតកម្មករសំណង់ បានប្រើប្រាស់ប្រាក់សន្សំ​របស់គាត់ ដើម្បីទិញដីនៅលើភ្នំមួយកន្លែង។ ជាក់ស្ដែងគាត់ចង់បានទីតាំងដែល​មានសភាពស្ងាត់ ដើម្បីដាក់ទារក​ឱ្យសម្រាកបានស្ងប់សុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមានជំនួយពីអ្នកស្ម័គ្រ​ចិត្តធ្វើការមនុស្សធម៌ លោក Tong បានយកសាក ស ពរាប់ពាន់នាក់ពីមន្ទីរពេទ្យ​ទៅបញ្ចុះឲ្យបានត្រឹមត្រូវ។ Tong បាននិយាយ​រៀបរាប់ថា៖ «តាមរយៈវីដេអូឯកសារក្នុងរយៈពេលជាង ១២ឆ្នាំមកនេះ ខ្ញុំបានសាង​សង់ទីបញ្ចុះស ពចំនួន ៣កន្លែង ដែលមានផ្នូរចំនួន ១៦ ០០០នាក់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីធ្វើបែបនោះអស់មួយរយៈ Tong កំពុងបានគិតថា គាត់មិនគួរគ្រាន់តែទទួលយកទារក

ដែលត្រូវបាន​គេរំលូតកូននោះទេ ប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវព្យាយាមជួយសង្គ្រោះពួកគេ និងផ្តល់ឱកាសឲ្យពួកគេ​មានជីវិត​រស់នៅថែមទៀត។ ដោយឡែកបើស្ត្រីមានផ្ទៃពោះមិន​ចង់បានកូនទេ លោកនឹងស្នើសុំកូននោះ​មកចិញ្ចឹមខ្លួនឯង។ មនុស្សស្រីមានផ្ទៃពោះភាគច្រើន មានវ័យក្មេង ដំបូងឡើយ Tong បានបញ្ចុះបញ្ចូល និងណែនាំស្ត្រីទាំងនោះ មិនឱ្យសម្រេចចិត្តដ៏ល្ងង់ខ្លៅនេះឡើយ ព្រោះពួកគេនឹងសោកស្តាយនៅពេលណាមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសចិត្តធម៌ខាងលើ បានបើកមណ្ឌលកុមារកំព្រាមួយ ហើយគាត់សង្កត់ធ្ងន់ថា គាត់គ្រាន់តែចង់មើលថែ​ទារកប៉ុណ្ណោះ។ គាត់អាចសន្សំកូនពីការរំលូ តបានរាប់រយនាក់ ហើយចិញ្ចឹមពួកគេទាំងអស់ នៅក្នុងមណ្ឌល​កុមារកំព្រារបស់គាត់។ គាត់បានចិញ្ចឹមពួកគេទាំងអស់ទុកដូចជាកូនបង្កើត តែដូចគាត់ដែលបាននិយាយ​ហើយថា ប្រសិនបើថ្ងៃណាមួយ ឪពុកម្តាយចង់បានកូនត្រឡប់ទៅវិញ ពួកគេត្រូវនិយាយតែពាក្យប៉ុន្មាន​ម៉ាត់ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មណ្ឌលកុមារកំព្រារបស់ Tong មិនមែនជាមណ្ឌលកុមារកំព្រាដែលបានចុះបញ្ជីនោះទេ ដែលមានន័យថា គាត់មិនអាចចិញ្ចឹមកូនៗណាម្នាក់យកធ្វើជាកូនចិញ្ចឹមបានរហូតនោះទេ បើមានឪពុកម្ដាយណាមក​សុំកូនទៅវិញ គាត់នឹងប្រគល់ជូនវិញ។ ជាពិសេសគោលដៅតែមួយគត់របស់គាត់គឺ បង្រួបបង្រួមកុមារជាមួយម្តាយ របស់ពួកគេឲ្យបានរស់នៅជាមួយគ្នាវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន Tong ចិញ្ចឹមកូន ២០នាក់នៅក្នុងផ្ទះ ដូចកូនរបស់គាត់ ហើយទារក

៥០នាក់ទៀត កំពុងចិញ្ចឹមបីបាច់​នៅក្នុងផ្ទះទី២ របស់គាត់ នៅទីក្រុង Cam Ranh។ Tong បាននិយាយថា៖ «ខ្ញុំកំពុងរកជំនួយកាន់តែច្រើន ឧទាហរណ៍៖ អ្នកខ្លះជួយខ្ញុំក្នុងសកម្មភាព អ្នកខ្លះទៀតយករបស់របរជាស្បៀង។ អ្នកផ្សេងទៀតបានបរិច្ចាគ​ប្រាក់សម្រាប់ការអប់រំ និងផ្តល់ជម្រកដល់កុមារ ដើម្បីឱ្យខ្ញុំអាចបន្តការងាររបស់ខ្ញុំបាន។ ខ្ញុំបានដាក់ដួងចិត្ត និងព្រលឹងខ្ញុំនៅក្នុងរឿងនេះ»។ សព្វថ្ងៃ Tong ជាឪពុករបស់កូនៗរាប់រយនាក់៕ប្រភព៖khmer-global