គួរអោយសរសើរ! នារីខ្មែរទាំង ៣ រូបនេះបានធ្វើអោយពិភពលោកភ្ញាក់ផ្អើលនិងវិស័យបវរកញ្ញាកម្ពុជាកាន់តែល្បីល្បាញខ្លាំង

ភ្នំពេញ ៖ ជាការពិតណាស់ដែលរយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ ពោលគឺចាប់តាំងឆ្នាំ ២០១៧ មកទល់នឹងបច្ចុនប្បន្ននេះ គេកត់សម្គាល់ឃើញវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើង ដោយទទួលបានការគាំទ្រយ៉ាងច្រើន មិនថាអ្នកគាំទ្រក្នុងប្រទេស ឬ ក្រៅប្រទេសទេ ។ ជាក់ស្ដែងស្របគ្នានឹងការកាន់តែផ្ទុះឡើងខ្លាំងនេះ «ប្រជាប្រិយ» សូមបង្ហាញវត្តមានបវរកញ្ញាខ្មែរ ៣ រូបដំបូងគេដែលរុញច្រានឱ្យវិស័យបវរកញ្ញាកម្ពុជាកាន់តែស្ទុះខ្លាំងបែបនេះ ។ តើជាបវរកញ្ញា ៣ រូបណា? តស់មកតាមដានទាំងអស់គ្នា ៖
១-កញ្ញា ប៊ី សុធារី
ប៊ី សុធារី គឺជាបវរកញ្ញាខ្មែរដំបូងគេ ប្រចាំឆ្នាំ ២០១៧ ដែលបាននាំយកសមត្ថភាព និង សម្រស់នារីខ្មែរតំណាងឱ្យកម្ពុជាទៅចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំ Miss Universe 2017 នៅឯសហរដ្ឋអាមេរិក ។ វត្តមានរបស់កញ្ញា ប៊ី សុធារី បានធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ ក្រោមរូបភាពមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

២-កញ្ញា រឿន ណាត
រឿន ណាត ជាបវរកញ្ញាកម្ពុជាប្រចាំឆ្នាំ ២០១៨ បានជាប់ឈ្មោះជាបវរកញ្ញាខ្មែរទី ២ ដែលបានពាំនាំវប្បធម៌ អរិយធម៌ខ្មែរ និង សម្រស់ជានារីខ្មែរដ៏ទន់ភ្លន់ បង្ហាញមហាជនអន្តរជាតិលើឆាកនៃកម្មវិធី Miss Universe 2018 ដែលប្រទេសថៃគឺជាម្ចាស់ផ្ទះ ។ នាក្នុងឆ្នាំ ២០១៨ កន្លងទៅនោះដែរ កញ្ញា រឿន ណាត បានធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជាក៏កាន់តែបោះពួយរីកចម្រើនទៅមុខត្រឹមរយៈពេលខ្លី ជាមួយនឹងការគាំទ្រយ៉ាងផុសផុលពីមហាជនផងដែរ ។

៣-កញ្ញា សំណាង អេលីណា
សំណាង អេលីណា ដែលកាន់តំណែងជាបវរកញ្ញាខ្មែរប្រចាំឆ្នាំ ២០១៩ ក៏មិនអន់ដែរ ដោយកញ្ញាបានបង្ហាញសមត្ថភាពដ៏ខ្លាំងក្នុងនាមជានារីខ្មែរ បង្ហាញដល់អន្តរជាតិតាមរយៈការតំណាងកម្ពុជាក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe 2019 ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកផងដែរ ។ ក្នុងឆ្នាំ ២០១៩ កន្លងមកនេះ កញ្ញា សំណាង អេលីណា បានរុញច្រានឱ្យវិស័យបវរកញ្ញាកម្ពុជាមានសន្ទុះកាន់តែខ្លាំងឡើង រហូតដល់បច្ចុប្បន្ននេះគេកត់សម្គាល់ឃើញមានកម្មវិធីប្រកួតសម្រស់នៅក្នុងស្រុកជាច្រើនបានចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់ ដើម្បីជ្រើសរើសនារីខ្មែរដែលមានសមត្ថភាពតំណាងប្រទេសចូលរួមប្រកួតកម្មវិធីអន្តរជាតិធំៗ ដែលកន្លងមកធ្លាប់តែគ្មានឈ្មោះ ៕ប្រភព៖popular