រំភើបជំនួស! ថៅកែពេជ្រអ្នកស្រីទ្រី ដាណា ជិះតាមផ្លូវ ស្រាប់តែជួប លោកយាយដ៏កំសត់ម្នាក់ ដោយចៃដន្យ ឃើញអាណិតពេកក៏បានជូនថវិកាចំនួន (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ដោយឡែក នៅមុននេះបន្តិចទៀត នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី បានជួបលោកយាយ ដ៏កំសត់ម្នាក់ដោយចៃដន្យ ឃើញហើយ ក៏កើតក្តីអាណិត

លោកស្រី បានជូនថវិកា ដល់ទៅ ២០០ដុល្លារ សហរដ្ឋអាមេរិក សម្រាប់លោកយាយ (១០០ដុល្លារ សម្រាប់ទិញរទះថ្មី និង១០០ដុល្លារទៀត សម្រាប់ យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ)។យ៉ាងណាមិញ ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ហើយសរសើរថា ៖ចិត្តបុណ្យណាស់ ចែដាណា សូមអោយទេវតា ជួយថែរក្សាចែ និងក្រុមគ្រួសារចែ,

លោកស្រី ពិតជាមានចិត្តល្អណាស់, ឃើញហើយ រំភើបជំនួស, ល្អណាស់ លោកជំទាវ សូមជូនពរ សូមអោយមានសុខភាពល្អ និងជោគជ័យ ក្នុងអាជីវកម្ម, ពិតជាល្អណាស់ ហើយមិនងាយបានជួប, ប្រពៃណាស់ ចេះចែករំលែកគ្នារស់ បងស្រី ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក