ឪពុកកំពុងលក់កម្រងផ្កាតាមផ្លូវ ស្រាប់តែកូនប្រុសបង្កើតបានធ្វើរឿងរំជួលចិត្តមួយនេះធ្វើអោយគ្រប់គ្នាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន (មានវីដេអូ)

បរទេស ៖ ប្រិយមិត្តមួយចំនួនធ្លាប់ជ្រាបដឹងហើយថា និស្សិតគ្រប់រូបតែងតែរអ៊ូថា ហត់នឿយ ធុញថប់ក្នុងការរៀនសូត្រ តែត្រូវចាំថា អ្នកដែលរកលុយឲ្យ​យើងរៀន ពិបាកជាងយើង​ទាំងកម្លាំងកាយ និងកម្លាំងចិត្តរាប់រយដងទៅទៀត ដូច្នេះហើយ ទើបត្រូវប្រឹងប្រែងរៀនសូត្រ កុំឲ្យពួកគាត់អស់សង្ឃឹម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានរឿងរ៉ាវមួយមកបង្ហាញឲ្យគ្រប់គ្នាបានឃើញ គឺជាឃ្លីបវីឌីអូរដ៏សែនរំភើប ដែលត្រូវបានផេក​មួយផុសនៅក្នុងបណ្ដាញហ្វេសបុក ព្រមជាមួយនិងរឿងរ៉ាវរបស់និស្សិតបរទេស​មួយរូប បាន​ធ្វើដំណើរ​មកពីកន្លែង​ទទួលសញ្ញាបត្រ ដើម្បីមក Surprise ឪពុកដែលកំពុងលក់ភួងផ្កាតាមផ្លូវ ដោយគាត់​បានស្លៀក​ឈុតចែកសញ្ញាបត្រ ដើមី្បជាសាក្សីថា ខ្លួនបានរៀនចប់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និស្សិតរូបនេះបាននិយាយថា

ខ្លួនធំដឹងក្ដីឡើងដោយសារតែអាជីពលក់ភួងផ្ការបស់ឪពុក រហូតមានថ្ងៃនេះ។ ម្ដាយរបស់គាត់បានពិការ ដោយសារជួបឧបទ្ទវហេតុ រហូតត្រូវសម្រាកនៅផ្ទះ ហើយក៏មានតែឪពុកនេះ ដែលប្រឹង​រកស៊ីផ្គត់ផ្គង់គ្រួសារ និងឧបត្ថម្ភដល់ការរៀនសូត្ររបស់ខ្លួនមិនដាច់ឡើយ រហូតដល់រៀន​ចប់ថ្នាក់​បរិញ្ញាបត្រ​នៅថ្ងៃនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ គាត់ក៏បាននិយាយពាក្យក្នុងចិត្តថា ”ប្រសិនបើគ្មានឪពុក​ម្ដាយ គាត់ក៏គ្មានថ្ងៃនេះដែរ ធ្លាប់ជាមនុស្សអត់បានការ រៀនមិនសូវពូកែ ត្រូវគេប្រមាថមើលងាយ ថ្ងៃនេះក៏សុំអរគុណដល់​ពាក្យប្រមាថទាំងនេះ

ដែលជាកម្លាំងជម្រុញ​ទឹកចិត្តឲ្យពុះពារគ្រប់ឧបសគ្គ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងអរគុណដល់លោកគ្រូ អ្នកគ្រូគ្រប់គ្នា ដែលតែងតែបង្ហាត់បង្រៀន អប់រំទូន្មានប្រៀនប្រដៅ និងជាចុងក្រោយ​ក៏អរគុណ​គ្រួសារមួយនេះ និងអាជីពលក់ភួងផ្ការបស់ឪពុក ដែលចិញ្ចឹមខ្លួនឲ្យធំដឹងក្ដី និងរៀនចប់ ដូចថ្ងៃនេះ។ ខ្ញុំមិនដែលខ្មាសគេឡើយ ដែលឪពុកជាអ្នកលក់ភួងផ្កាតាមដងផ្លូវ ព្រោះមិនថា អាជីពណាក៏ដោយ ឲ្យតែ​សុច្ចរិត គឺជាអាជីពថ្លៃថ្នូរទាំងអស់ ហើយចាប់ពីថ្ងៃនេះទៅ ​ពុកម៉ែលែងលំបាកទៀតហើយ កូនសូមសន្យា​”៕សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖តារា