បុរសម្នាក់ដើម្បីមកជួបមិត្តស្រីជាប្រចាំ ទោះពេលខ្លះមានត្រឹម ១៥នាទី សុខចិត្តធ្វើរឿងរំជួលចិត្តមួយនេះ

រឿងរ៉ាវរំជួលចិត្ត ៖ នេះគឺជារឿងរ៉ាវក្ដីស្រលាញ់ ដែលគ្រប់គ្នាបានអានហើយអាចច្រណែន ​ហើយចង់បានគូជីវិតបែបនេះ​។ បុរសនៅបរទេសម្នាក់ បានបង្ហោះរឿងរ៉ាវរបស់ខ្លួនជាមួយនិងមិត្តស្រី ដែលពាក់ព័ន្ធ​នឹងក្ដីស្រលាញ់​របស់ពួកគេ។ អ្នកទាំងពីរ​រស់នៅឆ្ងាយពីគ្នា តែគាត់តែងតែរកពេលវេលាទំនេរ ដើម្បីមកជួបនាង ដោយគាត់​បើកឡានដល់​ទៅរាប់រយគីឡូម៉ែត្រ​ ដើម្បីមកជួបនាងជាប្រចាំ បើទោះបីជា​ថ្ងៃខ្លះ មានពេលជួបគ្នា​ត្រឹមតែ ១៥នាទីក៏សុខចិត្ត ក៏ព្រោះតែក្ដីស្រលាញ់ធ្វើឲ្យគាត់​ហ៊ានជម្នះឧបសគ្គគ្រប់បែបយ៉ាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរគាត់បាននិយាយថា «មិត្តស្រីរបស់ខ្លួនធ្វើការនៅក្នុងខេត្តណារ៉ាធីវ៉ាត ចំណែកឯគាត់​ធ្វើការនៅ​ខេត្ត​ផាត់លង់ (ប្រទេសថៃ) មានរយៈចម្ងាយ​រហូតដល់ទៅ ៣១៤គីឡូម៉ែត្រ គាត់គិតថា

វាពិតជាឆ្ងាយណាស់​សម្រាប់អ្នក​ផ្សេង ​តែសម្រាប់គាត់វានៅ​ជិតបង្កើយ គាត់តែងតែបើកឡានពីខេត្តផាត់លង់ ដើម្បីទៅរក​នាងជាប្រចាំ ព្រោះពេលដែលគាត់មានពេលទំនេរ គាត់តែងតែចង់ទៅជួបមុខនាង ពេលខ្លះបាន​ជួបនាងបាន​ត្រឹមតែ ១៥នាទីក៏អស់ចិត្ត ព្រោះមិត្តស្រីរបស់គាត់ធ្វើការ ហើយមិនអាចចេញមកក្រៅបានយូរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយគាត់ក៏សប្បាយចិត្តនៅពេលការចំណាយពេល ១៥នាទីរបស់ខ្លួននៅជាមួយនាង វា​ធ្វើឲ្យធូរស្រាលបានខ្លះ»។ ការងាររបស់គាត់ធ្វើសព្វថ្ងៃ ងាយ​ស្រួលជាងការងារ​របស់មិត្តស្រីគាត់ទៅទៀត

ទើបគាត់តែងតែ​ទៅរកនាងដើម្បីផ្ដល់កំលាំងចិត្ត និងបង្កើនភាពស្និតស្នាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះតែក្ដីស្រលាញ់មួយម៉ាត់តែប៉ុណ្ណោះ ដែលធ្វើឲ្យគាត់ជម្នះគ្រប់យ៉ាង ហើយប្រញ៉ាប់ទៅរកនាង ខណៈពេល​ដែលនាងនឿយហត់ គ្មានកម្លាំងចិត្ត ឬក៏ពេល​ដែលនាងយំ។ គាត់ពោលថា “ខ្ញុំចង់ឲ្យនាងដឹងថា យ៉ាងហោចណាស់ក៏មានខ្ញុំនៅក្បែរ​នាងជានិច្ច ជីវិតរបស់ខ្ញុំមានមនុស្សស្រីចូលមកជាច្រើន ដើម្បីឲ្យខ្ញុំបាន​ស្គាល់ តែគ្រប់គ្នាមិនដូចនាងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងធ្វើឲ្យខ្ញុំផ្លាស់ប្ដូរទៅផ្លូវដែលល្អច្រើនយ៉ាង ពីមនុស្សធ្លាប់ដាច់យប់ ក្រោកទៅធ្វើការសឹងមិនទាន់ មិនចេះ​ទុក​ដាក់លុយកាក់ ពេលនេះខ្ញុំបានផ្លាស់ប្ដូរហើយ​ពីមនុស្សម្នាក់​ដែលគ្មាន​អ្វីទាល់តែសោះ

ពេលនេះ​ខ្ញុំក៏មាន​លុយសន្សំសម្រាប់ទិញរថយន្ដ ជួសជុលផ្ទះ និងមើលថែក្រុមគ្រួសារបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងចូលមកក្នុងជីវិត​នេះ ដើម្បីផ្លាស់ប្ដូរ​ខ្ញុំពិតមែន ខ្ញុំមិនដែលគិត​ពីមុនសោះឡើយថា ជីវិតរបស់ខ្ញុំពិតជា​សំណាង​ដល់ថ្នាក់នេះ ព្រោះក្រៅពីម្ដាយ​របស់ខ្ញុំនោះ ក៏មាននាងនេះ​ហើយជាមនុស្សស្រីដែល​ខ្ញុំស្រលាញ់​ ប្រសិនបើម្ដាយរបស់ខ្ញុំនៅមានជីវិតចង់ប្រាប់​គាត់ថា ម្នាក់នេះហើយម៉ាក់ដែលគ្រប់គ្រងខ្ញុំបាន ដាស់តឿន​ខ្ញុំបាន និងចុះសម្រុងជាមួយគ្នា​បានយ៉ាងល្អ ម៉ាក់មិនបាច់បារម្ភឡើយ ​ខ្ញុំនឹងមើលថែគ្រួសារ​យើងឲ្យបានល្អ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្ដីស្រលាញ់ គឺជារឿងដែលស្រស់​ស្អាតពិតមែន ប្រសិនបើយើងប្រើក្ដីស្រលាញ់​ប្រកបដោយការយល់ចិត្តគ្នា​ទៅវិញទៅមក និងស្រលាញ់គ្នាចិត្តនិងចិត្ត ក៏ដូចជាក្ដីស្រលាញ់របស់គូរស្នេហ៍មួយគូនេះ​ដែរ​គ្មានឧបសគ្គណា​មកចូលរារាំងអ្នកទាំងពីរ​បានឡើយ៕ប្រភព៖តារា