ទោះពេលនេះសម្រាលកូនទី ៣ ហើយក្ដីតែបងមើលថែដូចស្នេហ៍កាលគ្រាដំបូង អូនសំណាងណាស់

រឿងរំជួលចិត្ត ៖ ប្រិយមិត្តជាច្រើនបានយល់ហើយថា មនុស្សស្រីគ្រប់រូបតែងប្រាថ្នាចង់បានស្វាមីដែលចេះយល់ចិត្ត ដឹងទុក្ខធុរៈ ធ្វើគ្រប់យ៉ាងដើម្បីសុភមង្គលគ្រួសារ ហើយមិនទៅចោលខ្លួននៅគ្រាក្រលំបាក ឬពេលសម្រាលកូនមានស្វាមីនៅក្បែរខ្លួន មើលថែ ផ្តល់កំលាំងចិត្តជានិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក កាលពីពេលថ្មីៗនេះ នារីម្នាក់បានបង្ហាញរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពប្តីរបស់ខ្លួន មើលថែបានយ៉ាងល្អក្នុងអំឡុងពេលនាងសម្រាលកូនទី ៣ ហើយនៅតែមិនប្រែប្រួល ហើយកាន់តែស្រលាញ់ និងយល់ចិត្តលើដើម។ ដោយយល់ឃើញថាខ្លួនជាមនុស្សស្រីមានសំណាងម្នាក់

ព្រមទាំងចង់ថ្លែងអំណរគុណស្វាមីដែលស្រលាញ់នាងមិនប្រួលប្រែ អ្នកនាងក៏បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកឈ្មោះ Pen Chanthy ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ពេលវេលា ៥ឆ្នាំ ដែលអូនរៀបការជាមួយបង នេះគឺជារូបភាព ដែលនាងខ្ញុំសម្រាលកូនលើកទី៣ ហើយក៏ជាកូនប្រុសពៅផងដែរ បងនៅតែស្រលាញ់ ថ្នាក់ថ្នមមើលថែរក្សាអូនដូចដើម ជាអ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន និយាយសរុបមក នាងខ្ញុំគ្មានគោលបំណង នឹងចង់ផុសដើម្បីបង្អួតឬក៏លើកតម្កើងខ្លួនឯងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រាន់តែចង់ថ្លែងអំណរអរគុណដល់ស្វាមីរបស់នាងខ្ញុំ ដែលកន្លងមក គាត់តែងតែស្រលាញ់ ថ្នាក់ថ្នម និងមើលថែនាងខ្ញុំបានយ៉ាងល្អបំផុត អូនគ្មានអ្វីនិយាយច្រើនទេ គ្រាន់តែចង់និយាយពាក្យក្នុងចិត្តបន្តិចថា

(អូនពិតជាសំណាងណាស់ ដែលមានបងជាប្ដីអូន មានបងជាប៉ារបស់កូនអូន និងមានបងជាកូនប្រសារប៉ា ម៉ាក់អូន) អរគុណដែលបងចូលមកក្នុងជីវិតរបស់អូនប្ដីសម្លាញ់ សោម សុភី»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយឃើញសកម្មភាពរបស់បុរសខាងលើ ស្រលាញ់ភរិយា ធ្វើការងារទាំងអស់ មិនថាងូតទឹកឲ្យកូន ងូតទឹកឲ្យភរិយា កិនល្មៀតសម្រាប់លាបស្បែក បោកខោអាវ បញ្ចុកបបរ។ល។ ក្នុងគ្រាដែលភរិយាសម្រាលកូន ធ្វើឲ្យមហាជនដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកោតសរសើរលោកជាខ្លាំង ហើយថែមទាំងសរសើរប្រពន្ធដែលមានស្វាមីដែល្អបែបនេះ៕ប្រភព៖តារា