តារាចម្រៀងឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានទៅដល់ វត្តសំពៅប្រាំ ភ្នំបូកគោ មើលទៅមុខអូ ឆលី គួរឲ្យខ្នាញ់ដល់ហើយ សើចស្រស់ម៉ង

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ស្វាមី តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យហ្វេនៗរបស់ តារាចម្រៀងរូបនេះ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយ បាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាន នៅលើកោះសង្សារ ដែលរំលេចទៅដោយទេសភាព ស្រស់ស្អាត ត្រជាក់ភ្នែក។ដោយឡែក កញ្ញា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តី ដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេន​ទេយ្យទាន នៅលើកោះសង្សារ…”។ជាក់ស្តែង នៅ មុននេះបន្តិច នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃភ្ជុំបិណ្ឌ​ តារាចម្រៀងរូបនេះ

និងក្រុមគ្រួសារ បានទៅដល់ វត្ត​សំពៅ​ប្រាំ ហើយ ដែលមាន​ទីតាំង​ស្ថិត​នៅ​ទីខ្ពង់​រាប នៅ​លើ​ភ្នំបូកគោ ក្នុង​ខេត្ត​កំពត មើលទៅទីនោះ មាន​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​មាន​ទេស​ភាព​ស្រស់​ស្អាតខ្លាំងណាស់។ក្នុងនោះដែរ កញ្ញា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ សូមជូនពរ ពុកម៉ែ បងប្អូន ប្រជាជនខ្មែរ គ្រប់រូប អោយជួបតែសុភមង្គល និងរីករាយ គ្រប់ក្រុមគ្រួសារ ថ្ងៃនេះ បានមកវត្តសំពៅប្រាំ ភ្នំបូកគោ សូមជូនបុណ្យ ជូនកុសល

បងប្អូនទាំងអស់គ្នា វត្តសំពៅប្រាំ ភ្នំបូកគោ”។យ៉ាងណាមិញ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ហ្វេនៗនាំគ្នា ចូល comment ថា ៖ មើលទៅមុខ ឆលី គួរឲ្យគ្រឺតដល់ហើយ សប្បាយជាងគេហ្មង, សប្បាយម្លេស​ ឆលី, មួយបុស្តិ៍នេះស្អាតណាស់ ព្រោះសើចទាំងបីនាក់, ឆលី គេសែនសប្យាយ សើចម៉ាទំហឹងហ្មង, ឆលី ញញឹមស្អាតណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក