ដឹងថាមិនអាចតស៊ូបន្តទៀតបាន ប្រពន្ធដកអុកស៊ីសែនខ្លួនឯងរួចនិយាយ១ឃ្លា ធ្វើអោយប្ដីស្រក់ទឹក​ភ្នែកទាំងមិនដឹងខ្លួនថា

រឿងរំជួលចិត្ត ៖ នារីម្នាក់ឈ្មោះ Shi Baiwei មានអាយុ ២៥ឆ្នាំ បានរៀបការជាមួយលោក Wang Xiaowen ពួកគេបានទន្ទឹងរង់ចាំការមានគ្រួសារ ហើយរស់នៅដល់ចាស់ជរារាងៗខ្លួនមួយគ្នា។ ជាអកុសលត្រឹមតែ ១០ថ្ងៃ បន្ទាប់ពីពួកគេរៀបការ នាង Shi Baiwei បានទទួលដំណឹងដ៏សោកសៅបំផុតមួយនៅក្នុងជីវិតនាង។ នៅខណៈនោះដែរ នាងមានផ្ទៃពោះប្រាំខែ ជាកូនដំបូង(មានផ្ទៃពោះមុនរៀបការ) ហើយប្តីប្រពន្ធមួយគូនេះ កំពុងទន្ទឹងរង់ចាំស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១០ថ្ងៃក្រោយរៀបការ រឿងអកុសលនោះគឺ Shi Baiwei ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកកូនកណ្តុរ។ នាងត្រូវបានគ្រូពេទ្យប្រាប់ថា កើតជំងឺមហារីក ស្ថិតនៅក្នុងដំណាក់កាលទី៣ ផងដែរ។ ក្រោយទទួលដំណឹងបែបនេះ នាង Shi Baiwei មានអារម្មណ៍តក់ស្លុតខ្លាំង ស្ទើរតែមិនអាចទទួលយកបាន

រហូតលែងឃ្លានបាយទឹក ព្រោះនៅសុខៗស្រាប់តែទទួលដំណឹងមិនគួរឲ្យជឿដូច្នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះទទួលដំណឹងអាក្រក់បែបនេះក្តី នាងបាននិយាយថា នាងពិតជាមានសំណាងខ្លាំងណាស់ ដែលមានស្វាមីជួយជ្រោមជ្រែង និងយោគយល់ដូច Wang Xiaowen។ នាងបាននិយាយថា៖ «ខ្ញុំកំពុងតស៊ូនឹងជំងឺ ដោយសារតែគាត់! គ្រប់ពេលវេលា ប្តីខ្ញុំតែងតែនៅទីនេះដើម្បីខ្ញុំ ហើយផ្តល់ការគាំទ្រដល់ខ្ញុំ ក្នុងអំឡុងពេលរាងកាយចាប់ផ្តើមចុះខ្សោយ និងឈឺចាប់ក្នុងជីវិតបំផុត។ គាត់យំជំនួសខ្ញុំ គាត់ក៏អាចមានអារម្មណ៍ឈឺចាប់ដូចខ្ញុំដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបង្ហាញការគាំទ្រដល់ភរិយា លោក Wang Xiaowen ក៏បានបង្កើតទំព័រហ្វេសប៊ុកសម្រាប់ Shi Baiwei ជាទម្រង់នៃការតស៊ូជាមួយជំងឺមហារីក ហើយចែករំលែកបទពិសោធន៍របស់នាង ដែលកំពុងទទួលការព្យាបាលដោយគីមី ទៅកាន់មនុស្សដទៃទៀត។ Shi Baiwei ទទួលបានភាពក្លាហាន និងកម្លាំង ក្នុងការទទួលការព្យាបាលដោយគីមី

ដោយសារការគាំទ្រយ៉ាងខ្លាំង ដែលនាងទទួលបានពីស្វាមី និងអ្នកប្រើប្រាស់បណ្ដាញបណ្ដាញសង្គមហ្វេសប៊ុកដែលមានចិត្តល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមានអ្វីដែលសំខាន់ចំពោះ Shi Baiwei ជាងការស្រឡាញ់ និងការគាំទ្ររបស់ស្វាមីចំពោះនាងឡើយ។ គាត់តែងតែរួមដំណើរជាមួយនាងក្នុងការព្យាបាលគ្រប់ផ្នែកដោយគីមី។ នៅពេល Shi Baiwei ជ្រុះសក់អស់ ដោយសារតែការព្យាបាលជំ ងឺមហារីក Wang Xiaowen បានសម្រេចចិត្តកោរសក់ ដើម្បីកុំឲ្យប្រពន្ធរបស់គាត់មានអារម្មណ៍ឯកោ លុះត្រាតែនាងបានជាសះស្បើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាអកុសល បន្ទាប់ពីការព្យាបាលច្រើនដង និងការប្តូរកោសិកាដើម ស្ថានភាពរបស់ Shi Baiwei កាន់តែអាក្រក់ទៅៗ ទីបំផុត បន្ទាប់ពីការព្យាបាលជំងឺអស់រយៈពេល ១១ ខែ Shi Baiwei តស៊ូទ្រាំនឹងជំងឺលែងបាន

នាងបានទទួលមរណភាពនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០១៧។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅថ្ងៃចុងក្រោយនៃជីវិតរបស់នាង Wang Xiaowen បានរំលឹកថាភ្លាមៗនោះ Shi Baiwei ស្រាប់តែដកអុកស៊ីសែនខ្លួនឯងចេញ ហើយនិយាយថា «ប្តី! អូនស្រឡាញ់បង» ចំពោះគាត់បីដង មុនពេលនាងចែកឋានទៅ ធ្វើឲ្យលោករន្ធត់ចិត្តជាខ្លាំង ទឹកភ្នែកក៏ស្រាប់តែស្រក់ចុះមកទាំងមិនដឹងខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកដល់បច្ចុប្បន្ននេះ ជាងពីរឆ្នាំហើយ បន្ទាប់ពី Shi Baiwei បានលាចាកទៅ លោកWang Xiaowen កំពុងបំពេញបេសកកម្មគាត់ ដើម្បីបំពេញតាមការសន្យារបស់គាត់ចំពោះភរិយា។ មុនពេល Shi Baiwei ផុតទៅ នាងបានបង្ហាញពីបំណងចង់ធ្វើដំណើរជុំវិញកោះតៃវ៉ាន់ជាមួយគាត់

បន្ទាប់ពីនាងបានជាសះស្បើយ។ ឥឡូវនេះលោក Wang Xiaowen កំពុងធ្វើឱ្យបំណងប្រាថ្នារបស់ Shi Baiwei ក្លាយជាការពិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបភាពលើកចុងក្រោយបង្អស់ ដែល Wang Xiaowen បានបង្ហោះលើទំព័រហ្វេសប៊ុកគាត់ ដោយចែករំលែករូបថតគាត់នៅលើម៉ូតូ បង្ហាញពីសញ្ញានៃក្តីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត។ គាត់ក៏បាននាំយករូបថតប្រពន្ធគាត់ មកជាមួយគាត់នៅគ្រប់ការធ្វើដំណើរផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅខាងក្រោយម៉ូតូរបស់គាត់ក៏មានស្លាកមួយផងដែរ ដែលដាក់ថា « ខ្ញុំកំពុងបំពេញបេសកម្ម ដើម្បីបំពេញបំណងប្រាថ្នាចុងក្រោយរបស់ភរិយាខ្ញុំ ក្នុងការធ្វើដំណើរជុំវិញកោះតៃវ៉ាន់»។ Shi Baiwei ប្រហែលជាបានចាកចេញពីពិភពលោក ប៉ុន្តែស្មារតី និងសេចក្តីស្រឡាញ់របស់នាង នឹងបន្តស្ថិតនៅក្នុងបេះដូងរបស់ប្តីនាងជារៀងរហូត៕ប្រភព៖pressnews.com