ប្រពន្ធពពោះជិតគ្រប់ខែប្តីមិនរវល់ ចូលតែ KTV ឱបស្រីក្រៅ មកផ្ទះវិញបែរនិយាយដាក់​ប្រពន្ធយ៉ាងឡូយទៀតថា

រឿងរំជួលចិត្ត ៖ ស្ត្រីម្នាក់បានចែករំលែករឿងផ្ទាល់​ខ្លួន​រៀបរាប់​អំពី​ប្តីតែងតែ​ទៅផឹកស៊ីជាមួយ​មិត្តភ័ក្តិ​ចូលច្រៀងខារ៉ាអូខេ ឱប​ស្រី​ឲ្យ​លុយ​ធីប​ស្រី​ខាងក្រៅមិន​ចេះ​ស្ដាយ​ញើស​ឈាម​ខំរក​ ពេល​មក​ផ្ទះ​វិញ​ស្រវឹង​ជោកជាំ បែរ​រករឿង​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់ខែទាំង​គ្មាន​ហេតុផល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោង​តាម​គណនី​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​ប្រពន្ធ​រង​ទុក្ខ​​ព្រោះប្ដី​ប្រ​​មឹក បាន​សរសេរ​រៀបរាប់​ពី​ការឈឺចាប់​របស់​នាង​ពេល​ដែល​ប្តី​មិន​យល់ចិត្ត និង​ចូលចិត្ត​ប្រើពាក្យ​ថា​បែក​គ្នា ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផង​នោះ​ថា «ថ្ងៃ​មួយ​ពួក​យើង​បាន​ឈ្លោះ​គ្នា ខ្ញុំ​បាន​ខឹង​គាត់​ដោយសារតែ​គាត់​ដើរលេង​ជាមួយ​មិត្តភក្តិ ហើយ​ទុក​ខ្ញុំ​ចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមាន​ផ្ទៃពោះ​ជិត​សម្រាលកូន​ទៅហើយ គាត់​នៅ​តែ​ទៅ​ដើរលេង ផឹកស៊ី KTV ជាមួយ​មិត្ត​ភ័ក្តិ​គាត់​ទៀត

ពេល​ត្រឡប់មក​ផ្ទះ​វិញ​ស្រវឹង​ជោក​ខ្លួន ហើយ​ថែមទាំង​ចំណាយ​ប្រាក់​កាស​ឲ្យ​ស្រី​កំដរ​គាត់​ច្រៀង​នោះ​អស់​មួយចំនួនទៀត។ ពួក​យើង​បាន​ប្រកែក​គ្នា​យ៉ាងខ្លាំងៗ គាត់​បាន​និយាយថា “​ជីវិត​អាពាហ៍ពិពាហ៍​គ្មាន​អី​អស្ចារ្យ​ទេ គ្រាន់តែ​ជា​ខ្សែ​ចង​រឹត​សេរីភាព​គាត់​តែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​បាន​ត្រឹមតែ​យំ គាត់​ក៏​ស្រែក​ឲ្យ​ខ្ញុំ​ទៀត​ថា បើ​គិត​ថា​នៅ​ជាមួយគ្នា ចេះ​តែ​ឈ្លោះ ចេះ​តែ​យំ ហើយ​មិន​សប្បាយចិត្ត​រៀងៗ​ខ្លួន អញ្ចឹង​លែង​គ្នា​ចុះ កុំ​ឲ្យថាខ្ញុំយក​អ្នក​ឯង​មក​ធ្វើបាប។ ហើយ​គាត់​និយាយទៀតថា ដឹង​ថា​ហេតុ​អី ប្រុសៗ​ចូលចិត្ត ក្បត់ចិត្ត​ប្រពន្ធ​ទេ ដឹង​ថា​ហេតុ​អី​ប្រុសៗ​ទៅរក​ស្រីៗ​ខាងក្រៅ​ទេ ព្រោះ​ប្រពន្ធ​រស់នៅ​ជាមួយ​យូរៗ​ទៅ គួរ​ឲ្យ​ធុញទ្រាន់ ឯ​ស្រីៗ​នៅ​ខាងក្រៅ​ទាំងនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួក​នាង​ចេះ​លួងលោម ចេះ​ថ្នាក់ថ្នម​ចិត្ត​កាយ ឲ្យគេ​សប្បាយចិត្ត ចំណាយ​លុយ​លើ​ពួកនាង​បន្តិចបន្តួច​គ្មាន​អី​ត្រូវ​ស្តាយ​ទេ។ ហើយប្តី​ខ្ញុំនិយាយថា ពួកនាងៗ​ទាំងនោះ សុទ្ធតែ​មាន​បន្ទុក​ក្នុង​គ្រួសារ ឪពុក​ម្តាយ​ក្រីក្រ ទើប​នាង​ជ្រើសរើស​ធ្វើបែបនេះ​។ ជីវិត​ដែល​គួរឲ្យ​អាណិត​ម៉េច​ក៏​ប្រពន្ធគ្រប់​រូប​សុទ្ធ​តែ​ចិត្តចង្អៀត​បែបនេះ​? គ្មាន​ប្តី​ណា​ចង់​រស់នៅ​ជាមួយប្រពន្ធ​មាន​ចិត្ត​ចង្អៀត​បែបនេះ​ទេ? សួរថា

តើ​សម្ដី​ទាំងនោះគួរតែ​បានឮ​ចេញពី​មាត់​ប្តីរបស់​យើង​ដែរ​ទេ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុ​អ្វី​អ្នក​ដែល​ស្រែក​ដាក់​យើង ជា​មនុស្ស​ប្រុស ដែល​ពីមុន​ធ្លាប់​តាម​ស្រលាញ់​យើង ធ្លាប់​សន្យា​ជាមួយ​យើង​ថា​នឹង​ធ្វើ​ល្អ​ជាមួយ​យើង ស្រលាញ់គ្នា​អស់​មួយ​ជីវិត​ទៅ​វិញ​? ពេល​គាត់​និយាយថា យើង​បិទ​សិទ្ធិ​សេរីភាព​របស់​គាត់ គឺ​គាត់​មិន​ដែល​យល់​ទេ​ថា តើ​នៅពេល​យើង​ក្លាយជា​ប្រពន្ធ​នរណាម្នាក់ តើ​យើង​អាច​ទៅ​រក​មិត្ត​ភ័ក្តិ​ដើរលេង ផឹកស៊ី មើល​កុន​ជាមួយ​មិត្តភក្តិ​ចោលផ្ទះ ចោល​ប្តី​ទេ? អត់​ទេ មិន​អាច​ទេ​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធ​ក៏​ចេះ​អផ្សុក ចេះ​ធុញ ចេះ​ហត់​ដែរ ឬ​មួយ​គ្រាន់តែ​ចង់​ឲ្យ​ប្តី​នៅ​កំដរ​ប្រពន្ធ​ជជែក​គ្នា​លេង នាំ​ប្រពន្ធ​ទៅ​កំសាន្ត ឬ​ញាំ​អី​នៅ​ខាងក្រៅ ប៉ុណ្ណឹង​គឺជា​ការបិទ​សិទ្ធ​សេរីភាព​ឬ​? ពេល​ប្រពន្ធ​ពរ​ពោះ ចាញ់កូន​តាំងពី​ខែ​ទី​១ រហូត​ដល់​ថ្ងៃ​កើត តើ​ប្រុសៗ​យល់ថា រឿងនេះ​វា​ធម្មតាៗ​មែន​ទេ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្វី​ត្បិត​តែ​វា​ជា​ធម្មជាតិ តែ​មនុស្ស​ស្រី​ជា​ប្រពន្ធ​គ្រប់រូប ប្រើ​កម្លាំង​តស៊ូ ខ្លាំង​បំផុត​រហូតដល់​ថ្ងៃ​កើត សួរ​ថា​ដើម្បី​អី​? មានន័យ​អី​?​គ្មាន​អី​ទាំងអស់ ជីវិត​មួយ​នេះ​គឺ​សម្រាប់​បូជា​ចំពោះ​ប្តី​។ ដើម្បី​កូន​របស់​ប្តី តែ​ប៉ុណ្ណឹង​ឯង ដូច្នេះតើការមើល​ថែរក្សា​ប្រពន្ធ​ពរ​ពោះ​នេះ ជា​បន្ទុក​ធ្ងន់​ឬ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់​និយាយ​ថា

ស្រីៗ​នៅ​ខាងក្រៅ​គួរឲ្យ​អាណិត​ពួក​គេ​គ្មាន​ជម្រើ​សទើប​គេ​ធ្វើបែបនេះ​? បើ​ពិនិត្យ​ឲ្យ​ដិតដល់​ពួកនាង​កំដរគេ​ផឹកស្រា​១​កែវ ២​កែវ ក៏​អាច​រកចំណូលបាន​ហើយ ថែមទាំង​ត្រូវ​បាន​ប្រុសៗ​លួងលោម ឱប​រឹត តែ​ប្រពន្ធ​នៅផ្ទះ លាងចាន លាង​ឆ្នាំង បោស​ផ្ទះ អ៊ុត​ខោអាវ ដាំបាយ​ធ្វើ​ម្ហូប សួរ​ថា​ឯណា​ប្រាក់​ឈ្នួល​? ១​ថ្ងៃៗ មិន​ហ៊ានស៊ី​មិន​ហ៊ាន​ចាយ មិន​ថា​លុយ​ប្តីឲ្យ ឬ​លុយ​រក​បាន​ខ្លួនឯង សន្សំ​ដើម្បី​កូន ដើម្បី​គ្រួសារ តើ​នេះ​មិន​គួរឲ្យ​អាណិតទេឬ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​ឈ្លោះ​គ្នា​ម្តងៗ ខ្ញុំ​តែងតាំង​ចិត្ត​ថា ត្រូវតែ​លែងលះគ្នា ខ្ញុំ​មិន​រស់​នៅ​ជាមួយ​មនុស្ស​ដែល​បំផ្លាញ​ទឹកចិត្ត​ខ្ញុំ​រាល់ថ្ងៃ​បែបនេះ​ទេ តែ​នៅពេលដែល​គាត់​ថើប​ខ្ញុំ និយាយ​សុំទោស​ខ្ញុំ ចិត្ត​របស់​ខ្ញុំ​ទន់​ដូច​តៅហ៊ូ​។ ខ្ញុំ​ចង់​នៅ​ក្បែរ​គាត់​បែប​នេះ​រហូត ចំនុច​នេះ​ហើយ ដែល​ប្តី​ជា​ច្រើនតែង​យក​ទុក​ក្នុង​ចិត្ត​ថា ពេល​ប្រពន្ធ​ខឹង លួងលោម​តិចតួច គឺ​បាត់​ហើយ ដូច្នេះហើយ​ទើប​ចេះ​តែ​មាន​កំហុស​ដដែលៗ កើតឡើង​ម្តង​ហើយ ម្តងទៀត រហូត​អស់​មួយជីវិត ឬ​អ្នកខ្លះ​រហូតដល់​ពេល​ដែល​ដាច់ចិត្ត​បែក​គ្នា​មែនទែន​»។ អរគុណ​សម្រាប់​ការ​ចែក​រំលែក៕ប្រភព៖freedomnews