នេះជាលើកទី១ហើយ ដែលតារាចម្រៀងសួស វីសា ស្មូតមួយបទនេះ នៅវត្តស្តាប់ឡើងព្រឺសម្បុរតែម្តង (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៤ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាដ៏ល្អមួយ ដែលបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ជាក់ស្តែង ថ្ងៃនេះ តារាចម្រៀង សួស វីសា និងស្វាមី ក៏បាននាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១៤ នេះផងដែរ ។ រឹតតែពិសេសនោះ សូស វីសា ថែមទំាងអាចស្មូតបានយ៉ាងពីរោះទៀត ស្តាប់ឡើងព្រឺសម្បុរ។ដោយឡែក  អ្នកនាងវីសា ក៏បានបញ្ជាក់ថា

“ថ្ងៃនេះ នាងខ្ញុំ និងក្រុមគ្រួសារ បានមកធ្វើបុណ្យតាមប្រពៃណីខ្មែរយើង ជាពិសេសថ្ងៃនេះ នាងខ្ញុំ មានកិត្តិយសត្រូវបានសម្តេចសង្ឃៅវត្តតេជោឧកញ៉ាវាំង អញ្ជើញអោយសម្តែងនូវ បទព្រហ្មជើងគ្រែ បទនេះ គេសូត្រមុនពេល ព្រះសង្ឃ សម្តែងនូវធម្មទេសនា គឺបទសហប្បតីព្រហ្ម ជូនបងប្អូន រួមទាំងលោកតា លោកយាយ បានស្តាប់ ខុសត្រូវយ៉ាងណា

សូមខន្តីអភ័យទោស នាងខ្ញុំ សូមជូនបុណ្យ ដល់ពូមីង បងប្អូនទាំងអស់គ្នាផង”។យ៉ាងណាមិញ តារាចម្រៀង រូបនេះ បន្ថែមថា “ថ្ងៃនេះ នាងខ្ញុំបានស្មូតនៅវត្ត ចង់ភ្លេចធ្វើបទបាត់ហើយ ដង្ហើមក៏ខ្លី ញ័រៗ តែជាការសំណូមពរ ត្រូវតែស្មូត”។ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា ៖ ពីរោះណាស់ ប្អូនស្រី, ពូកែណាស់បង ពិតជាពីរោះ, ពីរោះ ស្តាប់ហើយនឹកផ្ទះណាស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ វីសា ស្មូត ទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក