តារាចម្រៀងទេព បូ​ព្រឹក្ស និង​G-Devith​ នាំ​គ្រួសារ ទៅកាន់​បិណ្ឌ​នៅ​វត្ត​ល្អាង​កង្កែប រួច​បង្ហោះ​សារ​មួយយ៉ាងជ្រាលជ្រៅថា

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១៤​នោះ តារា​ចម្រៀង​ទេព បូ​ព្រឹក្ស និង​G-Devith បាន​នាំ​គ្រួសារ​ទាំង​សងខាង ទៅកាន់​បិណ្ឌ​នៅ​វត្ត​ល្អាង​ព្រះបាទ ហៅ​វត្ត​ល្អាង​កង្កែប កន្លែង​ ដែល​ជី​ដេវីត ធ្លាប់​បួស​ជា​ព្រះសង្ឃ​នោះ។ជាក់ស្តែង ការបង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក កាលពី​ម្សិលមិញ​នោះ តារា​ចម្រៀង​ទេព បូ​ព្រឹក្ស បាន​រៀបរាប់​ថា «​បិណ្ឌ​ទី​13 នាង​ខ្ញុំ​ទេព​បូ​ព្រឹក្ស នឹង បង G-Devith​

បាន​នាំ​ក្រុម​គ្រួសារ​យើង​ទាំងសងខាង​នឹង​ញាតិមិត្ត​បងប្អូន​មកកាន់​វេន នៅ​វត្ត​ល្អាង​ព្រះបាទ ហៅ​វត្ត​ល្អាង​កង្កែប»។ក្នុងនោះដែរ កញ្ញាទេព បូ​ព្រឹក្ស បាន​បន្តថា «​បងប្អូន​ណា​ដែល​បាន​ចូលមក​ឃើញ​ហើយ ក៏ សូម​បងប្អូន​ទូទាំងប្រទេស​អនុមោទនា​នូវ​កុសលផល​បុណ្យ​ផង​ចុះ​ជួបតែ​សេចក្តីសុខ ចំរើន ជៀស​ផុតពី​ជំងឺ​ទាំងឡាយ សូម​ឲ្យ​មារ ប​វាស​ជៀស​ឲ្យ​ឆ្ងាយ សត្រូវ​ទាំងឡាយ​សូម​ឲ្យ​ក្លាយជា​មិត្ត

ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង សេចក្តី​ល្អ​នឹង​នាំ​ឲ្យ​យើង​ជួបតែ​ភាព​ជោគជ័យ»។យ៉ាងណាមិញ ស្ថិត​ក្នុង​រូបភាព​ដដែល​នេះ នៅ​លើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​វិញ កញ្ញា​ទេព បូ​ព្រឹក្ស បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​ចាក់​ដោត​ថា «​សប្បាយ​រួមគ្នា យំ​រួមគ្នា ឆ្លងកាត់​ឧបសគ្គ​រួមគ្នា ធ្វើបុណ្យ​រួមគ្នា វា​ពិតជា​មានន័យ​ណាស់ បិណ្ឌ​១៣ វត្ត​ព្រះបាទ ហៅ​ល្អាង​កង្កែប»៕ប្រភព៖ហ្វេសប៊ុក