ញ៉ាក់សាច់! កូនពៅរបស់តារាចម្រៀងលោកព្រាប សុវត្ថិ ទើបទិញរថយន្តទំនើបមួយគ្រឿងពណ៌ស លេងស្ទាយឡូយកប់សារីតែម្តង (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ នោះ ។ ហើយបច្ចុប្បន្ន លោក មានកូនប្រុស ៣នាក់ ធំៗអស់ហើយ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ដោយឡែក ក្រៅពីវិស័យសិល្បៈ គេក៏សង្កេតឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំង តាមរយៈការបង្ហោះរូបភាពក្នុងហ្វេសប៊ុកជាហូរហែ មិនដែលដាច់ឡើយ។ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១៤ កូនពៅ របស់ លោក ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ

ទើបទិញរថយន្តទំនើបមួយគ្រឿង មើលទៅស្អាតដល់ហើយ។ក្នុងនោះ គេឃើញ សុវត្ថិ សិរីវុឌ្ឍ បានក្តីរំភើបយ៉ាងខ្លាំង នូវមុខរថយន្តទំនើបពណ៌សរបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន បានចូលមក comment ថា ៖ ហាហាហា អាយដល សប្បាយ​ចិត្តដល់.ក, កូនពៅ គឺ អ៊ីចឹង, សូមចូលរួមអបអរសាទរ។ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក