សម្រស់តារាចម្រៀង អឿន ស្រីមុំ នៅតែខ្ញង់ស្អាតដដែលទោះបីវ័យ ៤៣ ឆ្នាំទៅហើយ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ខណៈតារាស្រករក្រោយរីកដុះដាលព្រោងព្រាត អឿន ស្រីមុំ មិនសូវជាលេចមុខលេចមាត់ប៉ុន្មានឡើយ តែយ៉ាងណានាងនៅតែប្រកបអាជីពសិល្បៈដដែល ដោយគ្រាន់តែមួយរយៈនេះមិនសូវមមាញឹកដោយសារកូវីដ ១៩ មិនទាន់ស្ងប់ ។ដោយឡែក អ្នកនាងអឿន ស្រីមុំ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំឡេងរដឺនពីរោះ និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនកាលពី ១០ ឆ្នាំមុន តែចុងក្រោយនេះនាងមិនសូវមានសកម្មភាពសិល្បៈថ្មីៗទេ

បើគិតមកដល់ពេលនេះ អឿន ស្រីមុំ មានវ័យប្រមាណជា ៤៣ ឆ្នាំហើយតែបើនិយាយពីសម្រស់របស់នាងនៅតែស្អាត និង មិនថមថយពីមុនប៉ុន្មានឡើយស្ទើរមិនមាននរណាដឹងថានាងមានវ័យច្រើនបែបនេះនោះទេ ។យ៉ាងណាមិញ បើទោះជាមានវ័យច្រើនក៏ដោយ តែរហូតមកដល់ពេលនេះ អឿន ស្រីមុំ មិនទាន់គិតគូរឿងស្នេហាថ្មីនៅឡើយទេ ក្រោយពីនាងពើបប្រទះស្នេហាមិនសមប្រកបផ្ទួនៗ

តែមួយរយៈមុន អឿន ស្រីមុំ បានបង្ហាញរូបភាពជាមួយបុរសវ័យក្មេងម្នាក់យ៉ាងស្និទ្ធស្នាលដោយអះអាងថាជាគូស្នេហ៍ តែក្រោយមកក៏ស្ងាត់ទៅវិញ ហើយចុងក្រោយនេះគេបានឃើញតារាចម្រៀងរដឺនរូបនេះងាកមកស្តាប់ព្រះធម៌ និង តាំងសមាធិដើម្បីបំបាត់ទុក្ខធ្វើឱ្យចិត្តស្ងប់ផងដែរ៕ប្រភព៖pop