មើលហើយរំភើបជំនួស! ចែកា និងស្វាមី ស្លៀកមួយឈុតនេះ ទៅវត្ត សមហើយ ស្អាតណាស់ជាពិសេសបានធ្វើរឿងមួយនេះ ជូនក្មេងៗទៀត

ភ្នំពេញ​ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងថានាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៤ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាដ៏ល្អមួយ ដែលបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២០។ក្នុងនោះ គេក៏បានឃើញ ចែកា ដែលជាអ្នកលក់ឡេដ៏ល្បី និងស្វាមី បាននាំគ្នា ទៅវត្ត

ក្នុងថ្ងៃកាន់បិណ្ឌ១៤ នេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង រឹតតែពិសេស ជាងនេះទៅទៀតនោះ ចែកា បានចែកលុយឲ្យក្មេងៗ ដែលនៅទីនោះថែមទៀត។យ៉ាងណាមិញ ចែកា បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះសប្បាយចិត្តណាស់បានមកវត្ត វាលស្បូវ កៀនស្វាយ ជាមួយប្ដី ជូនបុណ្យផងបងប្អូន”។ ចែកា បន្ថែមថា “សប្បាយចិត្តណាស់ដែលបានធ្វើបុណ្យចែកលុយក្មេងៗ”។ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ កូនណាគេស្អាតម្លេស, សាធុ សាធុ សាធុ, ចែកាស្អាតហើយ ថែមទាំងចិត្តល្អទៀត ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក