ក្តុកក្តួលណាស់! តារាចម្រៀងលោកខេម ក្នុងថ្ងៃកាន់បិណ្ឌ១៣ នឹកពុកខ្លាំងពេកបានរៀបរាប់ថាសារមួយយ៉ាងរំជួលចិត្តថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនពិតជាស្គាល់ តារាចម្រៀង ខេម ដែលមានឈ្មោះពិត ប៉ុន សុណារិន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។ ហើយបទជាច្រើនរបស់ តារាចម្រៀង រូបនេះ នៅក្នុងផលិតកម្ម Galaxy Navatra កំពុងផ្ទុះល្បីយ៉ាងខ្លាំង ហើយហ្វេនៗក៏បានសរសើរថា គ្រប់បទ របស់ ខេម សុទ្ធតែពីរោះៗ បង្កប់នូវម​នោសញ្ចេតនាជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់។ដោយឡែក ម្សិលមិញនេះ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១៣ តារាចម្រៀង ខេម បានបង្ហោះសារដ៏រំជួលចិត្តមួយរំលឹកពីឪពុករបស់ខ្លួន គ្រប់គ្នាអានចប់ ក៏ក្តុកក្តួលតាមដែរ។យ៉ាងណាមិញ ខេម បានរៀបរាប់ថា ៖

“ត្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែពាក្យសំដីប្រៀនប្រដៅ និងស្នាមញញឹម របស់ពុក នៅតែស្ថិតនៅជាមួយពួកយើងរៀងរាល់ថ្ងៃ ប៉ុន្តែស្តាយណាស់ ពុកមិនបានឃើញកូនៗ មានឱកាសដូចសព្វថ្ងៃ កាលពីតូច កូនបន្ទោសខ្លួនឯងថា ហេតុអ្វីកើតមកចំគ្រួសារក្រ ប៉ុន្តែពេលនេះ ទើបកូនកូនដឹងថា ពុកគឺជាមនុស្សប្រុសដ៏អស្ចារ្យម្នាក់ជាងគេ សំរាប់យើងខ្ញុំ ពីព្រោះកំណើតដែលពុកផ្តល់អោយយើងខ្ញុំ គ្រប់គ្នានេះ វាមានន័យ និងមានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត។ សង្ឃឹមថាពុកនឹងមើលកូនៗពី ឋានសួគ៌ ហើយញញឹមនិងភាពជោគជ័យរបស់កូនគ្រប់គ្នា”៕ប្រភព៖ហ្វេសប៊ុក