ក្មេងអាយុទើប២ខែ បានកើតជំងឺមួយប្រភេទនេះ និងតម្រូវឲ្យវះកាត់យកចេញភ្លាមពិតជាគួរអោយអាសូរណាស់

ហ្វេសប៊ុក ​៖ មហាជនជាច្រើនមានការអាសូរជាខ្លាំង បើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់ PNN News បានធ្វើការលើកឡើងឲ្យដឹងថា ៖ មន្ទីរពេទ្យគន្ធបុប្ជា៖ កុមារអាយុទើបបាន២ខែ មានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលឲ្យរលួយសួតស្តាំទាំងមូល និងតម្រូវឲ្យវះកាត់យកចេញ ។ដោយឡែក ក្មេងប្រុសតូចកើតមិនគ្រប់ខែ និងមានអាយុទើបបាន២ខែ មានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលឲ្យរលួយសួតស្តាំទាំងមូល និងតម្រូវឲ្យវះកាត់យកចេញ អរគុណ ដល់ក្រុមគ្រូពេទ្យឯកទេសវះកាត់និងសង្គ្រោះបន្ទាន់កម្ពុជាយើង

ដែលបានវះកាត់និងព្យាបាលថែទាំកូនតូចនេះបានដោយជោគជ័យ អស់រយៈពេល១៣៣ថ្ងៃ ។ ដោយឡែក ថ្ងៃនេះបានចេញទៅផ្ទះជាមួយស្នាមញញឹមនិងអាចរស់បានជាមួយសួតតែមួយខាងឆ្វេង រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិតអរគុណមន្ទីរពេទ្យគន្ធបុប្ផា-អរគុណ មូលនិធិគន្ធបុប្ផាកម្ពុជា-អគុណមូលនិធិគន្ធបុប្ផាស្វីស តាំពីឆ្នាំ១៩៩២៕ប្រភព៖ហ្វេសប៊ុក