ស៊ូ ស៊ីរីកា រំលេចខ្លួនក្នុងឈុតប្រពៃណីខ្មែរ ក្នុងបទ «នារីជាជួរ» ស្អាតគ្មានចន្លោះ

ភ្នំពេញ ៖ ជឿជាក់មហាជនអ្នកគាំទ្រធ្លាប់បានឃើញជាច្រើនមកហើយនៃការបង្ហាញវត្តមានក្នុងបទចម្រៀងទាំងសម័យ និង ប្រពៃណីរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ដោយឡែក តារាចម្រៀងស្រីវ័យក្មេង ដែលជាចៅស្រីបង្កើតរបស់តារាសម្តែងជើងចាស់លោកស្រី សួស មន្ថា រូបនេះ ត្រូវបានមហាជនអ្នកគាំទ្រដឹងថា នាងមានសមត្ថភាពច្រៀងបទចម្រៀង ទាំងសម័យ និង បុរាណផងដែរ ។ ជាក់ស្តែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ស៊ីរីកា ក៏បានជ្រើសរើសនូវបទចម្រៀងបុរាណ «នារីជាជួរ»

មកបកស្រាយឡើងវិញ ហើយអ្វីដែលគួរចាប់អារម្មណ៍នោះគឺការតុបតែងខ្លួនក្នុងឈុតប្រពៃណីរបស់នាងតែម្តង ។រូបភាពក្រៅឆាក ក្នុងការសម្តែងបទចម្រៀងមួយបទនេះ អមជាមួយនឹងក្បាច់រាំដ៏ល្វត់ល្វន់នោះ បានធ្វើឲ្យសម្រស់ ស៊ីរីកា កាន់តែស្រស់ស្អាតថែមទៀត ។ សូមទៅទស្សនារូបភាពក្រៅឆាកខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក