តារាសម្តែងអ្នកនាងអាលីហ្សា សន្យានឹងធ្វើរឿងមួយនេះអោយបាន ក្រោយសម្រាលកូនស្រីយ៉ាងគួរអោយស្រលាញ់រួចមក

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយ បើគិតមកដល់ពេលនេះ អាលីហ្សា ទើបសម្រាលបានកូនដំបូងបានប្រមាណជាជិត ២០ ថ្ងៃប៉ុណ្ណោះ ហើយពេលនេះនាងក៏មានសុខភាពល្អជាធម្មតាវិញដែរ តែយ៉ាងណារូបរាងរបស់នាងនៅតែទ្រលុកទ្រលន់មិនទាន់ត្រលប់មកដូចដើមនោះទេ ។ដោយឡែក បើនិយាយពីគីឡូ អាលីហ្សា ស្រកបានប្រមាណជា ១០ គីឡូ ក្រោយសម្រាលកូនភ្លាម ដោយនាងនៅសល់គីឡូប្រមាណជា ៦៥ គីឡូប៉ុណ្ណោះ ។ ទោះជានៅសល់គីឡូប៉ុណ្ណេះ

ប៉ុន្តែរូបរាងរបស់នាងក៏នៅតែស្រស់ស្អាតមិនប្រែប្រួលប៉ុន្មានឡើយ ក្នុងនោះ អាលីហ្សា បានលើកឡើងថានឹងព្យាយាមសម្រកដើម្បីយករូបរាងស្រឡូនស្អាតដូចមុនត្រលប់មកវិញ ។យ៉ាងណាមិញ ក្រោយសម្រាលបានកូនស្រីដ៏ស្រស់ស្អាត អាលីហ្សា ហាក់មិនសូវបង្ហាញអារម្មណ៍នឹកស្វាមីដូចមុនឡើយ តែយ៉ាងណារហូតមកដល់ពេលនេះលោក សូ លីឃាំង

ជាស្វាមីនៅតែមិនទាន់ចុះមកលេងភរិយា និង កូនជាទីស្រឡាញ់ឡើយខណៈពេលនេះកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយលោកបានត្រឹមតែមើលរូបភាព និង ដឹងសុខទុក្ខតាមរយៈរូបភាព និង ប្រព័ន្ធអេឡិចត្រូនិចប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍ កាន់តែធំកូនស្រីដំបូងរបស់ អាលីហ្សា កាន់តែមានមុខមាត់គួរឱ្យក្នាញ់ជាពិសេសដូចប៉ាប៉ាបេះដាក់តែម្តង៕ប្រភព៖pop