អ្នកភូមិចេះតែឆ្ងល់ថាបុរសចំណាស់ម្នាក់នេះ រាល់ថ្ងៃគិតតែពីកាប់ដីអញ្ចឹង ស្រាប់តែ ៣០ឆ្នាំក្រោយមកទើបគ្រប់គ្នាដឹងថា (មានវីដេអូ)

បរទេស៖ មហាជនជាច្រើនមានការសរសើរចំពោះការតស៊ូព្យាយាម អស់រយៈពេលរាប់ឆ្នាំ របស់បុរសជនជាតិឥណ្ឌាម្នាក់ ក្នុងការជីកប្រឡាយដើម្បីបង្ហូរទឹកភ្លៀងពីលើភ្នំ ក្បែរៗតំបន់ដែលគាត់រស់នៅ ស្ថិតនៅភូមិ Kothilawa នៃរដ្ឋ Bihar សម្រាប់ស្រោចស្រពលើដីដំណាំ។ លោក Laungi Bhuiyan ដែលជាអ្នកជីកប្រឡាយបាននិយាយថា៖ខ្ញុំចំណាយពេលអស់៣០ឆ្នាំ ក្នុងការជីកប្រឡាយនេះ ដើម្បីបង្ហូរទឹកចូលទៅស្រះនៅក្នុងភូមិ។ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខ្ញុំតែងតែទៅក្បែរព្រៃ ដើម្បីជីកប្រឡាយផង និងឃ្វាលគោផង។ ហើយគ្មាននរណាម្នាក់ចូលរួមជីកជាមួយខ្ញុំនោះទេ

ព្រោះអ្នកភូមិគេទៅទីក្រុង ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ប៉ុន្ដែខ្ញុំសម្រេចចិត្ដនៅទីនេះ ដើម្បីធ្វើវា។ក្នុងនោះដែរ ភូមិនេះ ស្ថិតនៅចម្ងាយជិត ៨០គីឡូម៉ែត្រ ពីស្រុក Gaya ដែលហំព័ទ្ធទៅដោយព្រៃ និងភ្នំ ហើយប្រជាជននៅភូមិនេះ ពឹងផ្អែកលើការធ្វើកសិកម្ម និងចិញ្ចឹមសត្វជាចម្បង សម្រាប់ជីវិតភាពប្រចាំថ្ងៃ។ ហើយនៅរដូវស្សា ទឹកដែលធ្លាក់មកពីលើភ្នំ បានហូរចូលទៅក្នុងទន្លេ

ដែលជាហេតុធ្វើឲ្យលោកយ៉ាងណាមិញ លោក Bhuiyan សម្រេចចិត្ដជីកវា សម្រាប់ប្រើប្រាស់ក្នុងការចិញ្ចឹមសត្វ និងស្រោចស្រពលើដំណាំ។ យ៉ាងណាមិញ លោក Ram Vilas Singh ដែលជាអ្នកភូមិ និងជាគ្រូបង្រៀនម្នាក់ ក៏បានធ្វើការកោតសរសើរដល់លោក Bhuiyan ដែលបានជីកប្រឡាយ សម្រាប់បម្រើផលប្រយោជន៍ដល់អ្នកភូមិ និងដីស្រែរបស់ពួកគេផងដែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក