ធម្មជាតិស្អាតប៉ុណ្ណឹងទៅហើយនារីម្នាក់កែមុខចុះកែមុខឡើងក្លាយទៅជាបែបនេះ

អង់គ្លេស ៖ ជាការពិតណាស់ដែលមាននារីម្នាក់មានឈ្មោះថា Amber May វ័យ២២ឆ្នាំ មកពីតំបន់ Midlands បានចំណាយប្រាក់អស់ជាង៣៨,០០០ផោន (ប្រមាណ៤៨,៧០០ដុល្លារអាមេរិក) ដើម្បីកែប្រែរូបរាង និងមុខមាត់របស់នាងឲ្យមើលទៅទាន់សម័យ។ ហើយការផ្លាស់ប្ដូរថ្មីរបស់នាង ក៏ត្រូវបានគេប្រៀបធៀបទៅនឹងតុក្កតាបាប៊ីផងដែរ។នាង Amber សព្វថ្ងៃមានអាជីពជាតារាម៉ូដែល អ្នករាំ និងពិធីករទូរទស្សន៍មនុស្សពេញវ័យ ហើយនាងបានចាប់ផ្ដើមកែសម្ផស្សតាំងពីអាយុ១៨ឆ្នាំម៉្លេះ

និងវះកាត់ពង្រីកសុដន់ពីទំហំ៣៤C ទៅ៣៤F ក្នុងអាយុ១៩ឆ្នាំផងដែរ។ ជាក់ស្ដែង នាង Amber បានឲ្យដឹងថា កន្លងមកនេះ នាងបានចំណាយប្រាក់ចំនួនប្រមាណ១៤,០០០ដុល្លារអាមេរិក វះកាត់ពង្រីកសុដន់, ប្រមាណ១៩,២១៥ដុល្លារអាមេរិក ចាក់ខ្លាញ់ត្រគៀក,​ ប្រមាណ១០,២៤៦ដុល្លារអាមេរិក កែច្រមុះ និងប៉ុន្មានពាន់ដុល្លារអាមេរិកទៀត ទៅលើការកែ.បបូរមាត់ ថ្ពាល់ ចង្កា ថ្គាម បូករួមទាំងចាក់បន្តឹងស្បែកឲ្យក្មេងជាងវ័យ។

ដោយឡែកនាងក៏បានសារភាពដែរថា នាងពិតជាញៀននឹងការកែសម្ផស្សពិតមែន។យ៉ាងណាមិញ ឥឡូវនេះ នាង Amber មិនទាន់ពេញចិត្តទាំងស្រុងនៃរូបរាងរបស់នាងឡើយ ហើយនាងគ្រោងនឹងវះកាត់កែសម្ផស្សបន្ថែមទៀត នាឆ្នាំ២០២១ខាងមុខនេះ៕ប្រភព៖khmerload