ជួយស៊ែរអោយសាច់ញាតិគាត់ដឹងផង! លោកយាយម្នាក់ មានស្មារតីង្វេងកូនចៅ អត់ដឹងកូននៅឯណាទេដែលស្ថិតនៅឯ

ហ្វេសប៊ុើ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ នាយប់ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២០​ បងស្រី​ម្នាក់​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ek Lakena បាន​ធ្វើ​ការ​បង្ហោះ​ប្រកាស​ស្វែង​រក​សាច់​ញាតិរបស់​លោកយាយម្នាក់ដែលគាត់បាន​វង្វេង​សាច់ញាតិ​កូនចៅ​ មិនដឹងផ្ទះសម្បែងនៅទីណា បានមក​អង្គុយ​នៅមុខផ្ទះរបស់គាត់​។ជាក់ស្តែង ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលេីនេះ​បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«អ៊ុំស្រី វង្វេងកូនចៅ អត់ដឹងកូននៅឯណាទេ បងប្អូនជួយស៊ែផងក្រែងកូនចៅគាត់បានឃើញ»។ សូម​ជម្រាប​ថា​ លោកយាយត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ចំណុច​ជិត​វត្ត​អង្គ​តាមិញ​

ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ក្នុងនោះដែរ ប្រភព​ដដែល​ខាងលេីបាន​មានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​ លោកយាយកំពុងមាន​អាការៈ​ឈឺក្បាល​ ហេីយពេលនេះ​ ខាងសង្កាត់បានយកគាត់ទៅដាក់នៅខណ្ឌហេីយដេីម្បីស្វែងរកកូនចៅជា​បន្ត​ទៀត​។ ម្តាយ​​គេម្តាយយេីង​ មិនដឹងថាកូនចៅពេលនេះ​បារម្ភ​ខ្លាំង​យ៉ាង​ណា​នោះ​ទេ​ ដូច្នេះ​សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្តផង​ ក្រែង​លោដំណឹង​នេះឆាប់បានដឹងដល់គ្រួសារគាត់។ប្រភព៖ ហ្វេសប៊ុក