ក្រោយឃ្លាតគ្នាយូរពេលនេះ ពេជ្រ សូលីកា និង នីកូ ចាប់ដៃគូរគ្នាជាថ្មីទៀតធ្វើអោយហ្វេនកាន់តែរំភើប

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី អ្នកនាង ពេជ្រ សូលីកា និងលោក នីកូ ជាតារាចម្រៀងមួយគូដែលសាកសមគ្នាបំផុត ដែលអ្នកទាំងពីរបានចាប់ដៃធ្វើការងារសិល្បៈរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រាល់ស្នាដៃរបស់តារាប្រុសស្រីពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានតែម្ដង។

តែមួរយៈមុន ដោយសារ អ្នកនាង ពេជ្រ សូលីកា មានទម្ងន់ទើបអ្នកទាំងពីរមិនបានសាងស្នាដៃរួមគ្នា បង្ហាញទៅកាន់អ្នកគាំទ្រដូចពេលមុនៗទៀតផងដែរ។ ជាក់ស្ដែង ពេលនេះតារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានសម្រាលកូនរួច និងងាកមកចូលសិល្បៈជាថ្មីម្ដងទៀត ដោយនាងនៅតែទទួលបានការគាំទ្រច្រើនពីហ្វេនៗដដែល បើទោះបីមានស្វាមី និងកូនរួចក៏ពិតមែន។ ជាក់ស្ដែង ក្រោយបាត់មុខពីសិល្បៈមួយរយៈធំរួចមក

ពេលនេះអ្នកម៉ាក់សម័យថ្មីរូបនេះ បានងាកមកចូលសិល្បៈជាថ្មី ព្រមទាំងបានចាប់ដៃគូជាមួយលោក នីកូ ដែលជាដៃគូចាស់ធ្លាប់រួមការងារជាមួយគ្នាច្រើនឆ្នាំផងដែរ។ ដោយឡែកលើសពីនេះទៅទៀត បន្ទាប់ពីអ្នកគាំទ្រជាច្រើន បានឃើញ តារាចម្រៀងប្រុសស្រីទាំងពីររូបនេះ រួមការងារជាមួយគ្នាម្ដងទៀត ពួកគេបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយតែម្ដង៕ប្រភព៖khmerload