ក្តុកក្តួលណាស់! តារាកំប្លែងនាយហុងដា បានបង្ហោះរូបអនុស្សាវរីយ៍ជាមួយភរិយា និង កូន រៀបរាប់យ៉ាងចាក់ដោតថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយតារាកំប្លែងដែលល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ជាក់ស្តែង កន្លងទៅ លោកជួបរឿងសោកសៅ លំបាក យ៉ាងណាក៏ដោយ ក៏លោក នៅតែខិតខំប្រឹងប្រែង តស៊ូ ធ្វើការ ដើម្បីគ្រួសារផងដែរ ជាពិសេសនោះ

គឺដើម្បីកូនសំណព្វចិត្តរបស់លោកតែម្តង។ក្នុងនោះដែរ ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ នាយ ហុងដា នៅតែនឹកអាលោះ អាល័យ ភរិយារបស់ខ្លួនដដែល មិនប្រែប្រួលឡើយ រហូតដល់ថ្នាក់កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ លោកបានបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយភរិយា

និងកូន ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្តមួយថា៖«10.05.2017-10.05.2020, 1095 ថ្ងៃហើយ ដែលអូនឃ្លាតចាកឆ្ងាយចោលបង កូនយើងធំហើយ ហើយឆ្លាតខ្លាំងណាស់ បងនឹកអូនខ្លាំងណាស់»៕ប្រភព៖ ហ្វេសប៊ុក