ស្អាតខ្លាំងណាស់! កញ្ញា អៀ ម៉េងលិ តែងខ្លួនជាកូនក្រមុំបែបនេះស្អាតគ្មានទាស់តែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់នេះជាលើកដំបូងដែលគេបានឃើញតារាសម្តែងវ័យក្មេង អៀ ម៉េងលិ បង្អួតសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណ មើលទៅពិតជាស្រស់ស្អាត និង ទាក់ទាញជាខ្លាំង ។ធ្លាប់តែឃើញ អៀ ម៉េងលិ បង្អួតសម្រស់តាមរយៈការតុបតែងខ្លួនបែបទាន់សម័យសិចស៊ី បញ្ចេញដើមទ្រូង និង សាច់សខ្ចីគួរឱ្យក្នាញ់ តែថ្មីៗនេះនាងបានបង្ហាញសម្រស់ក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរវិញម្តង ឃើញថាពិតជាប្លែក និង

កាន់តែទាក់ទាញថែមមួយកម្រិតទៀត ។ ជាក់ស្ដែងមានការសរសើរពីសំណាក់អ្នកគាំទ្រពីសម្រស់ដ៏ផូរផង់របស់ អៀ ម៉េងលិ គ្រប់ៗគ្នា ។ដោយឡែកទោះបីជាមានសម្រស់ស្អាតបែបនេះក្តី តែបើក្រឡេកមើលសកម្មភាពសិល្បៈរបស់ អៀ ម៉េងលិ ហាក់មិនសូវមមាញឹកឡើយ ភាគច្រើននាងលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានាតែប៉ុណ្ណោះ

ប៉ុន្តែបើតាមប្រភពដែលស្និទ្ធតារាវ័យក្មេងរូបនេះបានឱ្យដឹងថា អៀ ម៉េងលិ មិនសូវខ្វាយខ្វល់នឹងការងារសិល្បៈដោយសារនាងមានរបរមួយចំនួននៅក្នុងដៃ ៕ប្រភព៖popular