ស្រលាញ់គ្នាមករាប់ឆ្នាំទៅហើយគូរស្នេហ៍កញ្ញា ដា ដាវ និយាយពាក្យមួយឃ្លាដ៏មានន័យទាំងនេះទៅនាងថា

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាស្រីរូបស្អាត កញ្ញា ដា ដាវ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសរូបសង្ហាម្នាក់ ដោយពួកគេបានទាក់ទងគ្នាអស់រយៈពេល ២ឆ្នាំមកហើយ។ បើទោះបី គូស្នេហ៍មួយគូនេះ ទើបតែចាប់ផ្ដើមស្នេហាបាន ២ឆ្នាំក៏ពិតមែន តែអ្នកទាំងពីរ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនជាច្រើន លួចច្រណែននឹងស្នេហ៍ស្វីតៗជានិច្ច។លើពីនេះទៅទៀត កាលពីប៉ុន្មានខែមុននេះ គូស្នេហ៍វ័យក្មេងមួយគូនេះ ក៏បានធ្វើ Anniversary គ្រប់ខួប ២ឆ្នាំក្រោយទាក់ទងគ្នាទៀតផង។

ជាក់ស្ដែងបើងាកទៅមើល ជីវិតឯកជនវិញ ឃើញថា អ្នកទាំងពីរ តែងតែដឹកដៃគ្នា ធ្វើដំណើរកម្សាន្ត និងថតរូបបង្ហោះលើបណ្ដាញសង្គម ពីសកម្មភាពផ្អែមល្ហែម យ៉ាងមានក្ដីសុខតែម្ដង។ ដោយឡែក យើងអាចនិយាយបានថា កញ្ញា ដា ដាវ ក៏ជាតារាស្រីដែលសំណាង ដែលមានគូស្នេហ៍ តែងតែផ្ដល់ក្ដីស្រលាញ់ពេញលេញ និងចាំជួយមើលថែនាងជានិច្ច។ ក្នុងនោះដែរ ថ្មីៗនេះ គូស្នេហ៍តារាស្រីរូបនេះ

បានបង្ហោះរូបភាពស្វីតៗ ព្រមទាំងបានសរសេរសារបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនចំពោះនាងយ៉ាងដូច្នេះថា៖ មនុស្សតែម្នាក់ដែលខ្ងុំខ្វះមិនបានក្នុងជីវិតនេះ អរគុណសម្រាប់ក្ដីស្រលាញ់ ការយកចិត្តទុកដាក់ ការអត់អោន

ការផ្ដល់បទពិសោធន៍ល្អៗ ការអត់ធ្មត់ ការលើកទឹកចិត្ត គោរពនិងស្រលាញ់គ្រួសារបង ជាពិសេសព្រមផ្ញើជីវិតរួមសុខរួមទុក្ខជាមួយបងដល់ចាស់ បងស្រលាញ់អូនម៉ាយថ្លើមប្រមាត់ @daa_mtd#amore-D #parnterinlife / #100yearfriendship ៕ប្រភព៖khmerload