អីយ៉ាស! ទីបំផុតជំនួញថ្មីរបស់លោក ឆន សុវណ្ណារាជ បានលេចចេញជាផ្លូវការហើយគឺ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀង ឆន សុវណ្ណរាជ ជាតារាចម្រៀងមួយរូប ដែលនៅតែរក្សាបាននូវប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់មហាជន ។ លោកបានបោះជំហាន ប្រឡូកនៅក្នុងវិស័យសិល្បៈ ចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ។ បច្ចុប្បន្ន បើទោះបីជាអំឡុងពេលកូវីដ

១៩ រាតត្បាត និង ធ្វើឱ្យទីផ្សារការងារសិល្បៈ ហាក់ស្ងប់ស្ងាត់បន្ដិចក្ដី តែតារាចម្រៀងប្រុសសំឡេងផ្អែមរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានបង្ហាញពីសមិទ្ធិផលធំមួយ ក្នុងការបើកដំណើរក្រុមហ៊ុន Skincare មួយយ៉ាងធំផ្ទាល់ខ្លួន។លោក ឆន សុវណ្ណរាជ បានបង្ហោះសារថា ៖ «ហេងហេងលាភជ័យក្រុមហ៊ុនថ្មីរបស់ខ្ញុំ Reach Skincare Trading Co.,LTD ជួយគាំទ្រផងណាបាទ» ។ក្រោយបង្ហោះសារបែបនេះ មានមហាជន

អ្នកគាំទ្រជាច្រើន បានបញ្ចេញចំណាប់អារម្មណ៍ រំភើបរីករាយ និង ចូលរួមអបអរសាទរ ចំពោះការបើកដំណើរការក្រុមហ៊ុនទី១ របស់តារាចម្រៀងរូបនេះផងដែរ៕ប្រភព៖popular