រន្ធ ត់ចិត្ត! ពពោះមិនទាន់បានប៉ុន្មានខែផងស្រាប់តែ កុល ដាវី ប្រាប់ថា «ពុទ្ធោអើយ បេះដូងកូនខ្ញុំឈប់ដើរហើយ» ធ្វើអោយមហាជនស្លុតចិត្តជាខ្លាំង

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញរូបភាពមួយសន្លឹករបស់ កុល ដាវី ដែលបានដាក់អុកស៊ីសែនរួមជាមួយនឹងសារខ្លីថា «ពុទ្ធោអើយ បេះដូងកូនខ្ញុំឈប់ដើរហើយ» ។ ការលើកឡើងរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគំាទ្រមានការស្លុតចិត្ត និង សម្តែងការអាណិតដល់នាងគ្រប់ៗគ្នា ។ដោយសារតែ កុល ដាវី

ទើបតែបង្ហោះសារខ្លីមុននេះបន្តិចទើបគេមិនទាន់ដឹងច្បាស់ថានាងមានបញ្ហាអ្វីធ្ងន់ធ្ងររហូតដល់មានរឿងហេតុដូនេះឡើយ តែយ៉ាងណាក៏មានការជូនពរពីសំណាក់អ្នកគាំទ្រសុំឱ្យកូនក្នុងផ្ទៃរបស់នាងក៏ដូចជារូបនាងមានសុខភាពល្អផងដែរ ហើយក៏មានការផ្តល់កម្លាំងចិត្តឱ្យប្តីប្រពន្ធអ្នកសិល្បៈគូនេះពីសំណាក់មហាជនជាច្រើន ។បើគិតមកដល់ពេលនេះ កុល ដាវី ពពោះប្រមាណជាងពីរខែហើយ ក្រោយពីនាងរៀបការមួយរយៈ

ហើយគ្រាន់តែពពោះភ្លាមតារាស្រីរូបស្រស់ម្នាក់នេះបានធីបចោលរាល់ការងារសម្តែងជាច្រើន ដោយខ្លាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ ដោយឡែកលោក សុខ រក្សា ជាស្វាមីឯណេះវីញក៏រំភើបមិនតិចដែរ ដោយលោកតែងចំណាយពេលជូនភរិយាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនល្បីមួយនៅ ទីក្រុងភ្នំពេញទៅតាមការណាត់របស់គ្រូពេទ្យមិនដែលខាន ៕