ស៊ែរបន្តផងសម្រាប់អ្នកដែលចូលចិត្តបរិភោគទឹកដោះគោគុជប្រយ័ត្នដូចនារីម្នាក់នេះ ដោយនាងត្រូវចូលស ង្គ្រោះបន្ទាន់ព្រោះ

ចិន​ ៖ ជាការពិតណាស់នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ Mother Chip កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ បានអោយដឹងថា មានរឿងនឹកស្មានមិនដល់មួយកើតឡើង ចំពោះនារីវ័យក្មេងឈ្មោះថា Tian Tan (ឈ្មោះហោក្រៅ) អាយុ ១៨ឆ្នាំ រស់នៅក្នុងក្រុងសៀងហៃ គឺជាទីក្រុងធំ នៅភាគខាងកើតប្រទេសចិន។ជាក់ស្តែង ក្មេងស្រីជនជាតិចិនខាងលើនេះ ចូលចិត្តញ៉ាំតែទឹកដោះគោខ្លាំងណាស់ អាចនិយាយបានថា ញៀនខ្លាំងតែម្តង រហូតត្រូវញ៉ាំរាល់ថ្ងៃ ២កែវក្នុងមួយថ្ងៃជាប់គ្នារយៈពេល១ខែ ទាំងមិនដឹងថា ភេសជ្ជៈដែលគេចូលចិត្តនេះ

នឹងរុញជីវិតនាងទៅ ផ្លូវមច្ចុរាជនោះឡើយ។ក្នុងនោះផងដែរ ក្នុងកំឡុងពេល១សប្តាហ៍មុនពេល ដែលនាងបានបាត់បង់ស្មារតី មានអាការៈក្អួតចង្អោរ ស្ងួតមាត់ និងនោមទាស់ជាដើម។ ដោយឡែកបន្ទាប់ពីសន្លប់ វេជ្ជបណ្ឌិត បានរកឃើញថា កម្រិតជាតិស្ករក្នុងឈាមរបស់នាងឡើងខ្ពស់ជាងមនុស្សធម្មតា ២៥ដង ដែលជាហេតុធ្វើឱ្យនាង ចុះខ្សោយតម្រងនោម ក៏ព្រោះតែ ភេសជ្ជៈដែលនាងចូលចិត្ត។យ៉ាងណាមិញ វេជ្ជបណ្ឌិតលូមីង និងក្រុមគ្រូពេទ្យ បានខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះ ជីវិតក្មេងស្រីដោយការចាក់បញ្ចូលប្រព័ន្ធផ្តល់ឧបករណ៍ដកដង្ហើម ដោយស្វ័យប្រវត្តិ ព្រោះអ្នកជំងឺ មិនអាចដកដង្ហើមដោយខ្លួនឯង និងបន្សុទ្ធឈាមផងដែរ។

បន្ទាប់ពីស្នាក់នៅបន្ទប់សង្គ្រោះបន្ទាន់ អស់រយៈពេល ៥ថ្ងៃ ក្មេងស្រីរូបនេះក៏ដឹងខ្លួន ដោយមិនត្រូវការឧបករណ៍ដកដង្ហើមទេ ក៏ព្រោះតែកម្រិតគ្លុយកូសក្នុងឈាម និងកម្រិតកោសិកាឈាមក្រហម វិលមករកភាពធម្មតាវិញហើយ។ក្រោយពីនាងបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យក្មេងស្រីនេះ បានសន្យាជាមួយគ្រូពេទ្យ និងគិលានុបដ្ឋាយិការ ថានឹងមិនផឹកតែទឹកដោះគោទៀតទេ។ ជាក់ស្ដែងនេះជាមេរៀនមួយ និងក្រើករម្លឹក ដល់មនុស្សទូទៅ គួរតែថែរក្សាសុខភាពដោយធ្វើលំហាត់ប្រាណ និងផឹកទឹកឲ្យបានច្រើន ព្រោះពេលដែលយើងមានជំងឺ ធ្វើឲ្យខាតទាំងពេលវេលា និងប្រាក់កាស ជាពិសេស មនុស្សជុំវិញខ្លួន ដែលគេបារម្ភពីសុខទុក្ខ៕ប្រភព៖khmerload