អូស្រ្តាលី ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមួយរយៈចុងក្រោយនេះ ការធ្វើអំពើល្អ ហើយថតបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះ ចាប់ផ្ដើមមានការរិះគន់ជាបន្តបន្ទាប់ហើយ រហូតមានការចេញជាសាច់រឿងកំប្លែង និងខ្សែភាពយន្តបែបអប់រំជុំវិញប្រធានបទនេះផងដែរ។ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ តារាកំប្លែងដ៏ល្បី នាយគ្រឿន ក៏បានសម្ដែងរឿងពាក់ព័ន្ធនឹងការធ្វើអំពើល្អ នៅមុខកាមេរ៉ា រួចថតបង្ហោះចូលបណ្ដាញសង្គម ឲ្យគេឡាយ សែរ ខំមិននេះផងដែរ ហើយចុងក្រោយ ទទួលលទ្ធផលមិនល្អ តបស្នងវិញ ដោយសារការធ្វើ មិនចេញពី
ចិត្តនេះឯង។ដោយឡែកងាកមក«Sastra Film»វិញ ក៏បានថតសម្ដែងភាពយន្តមួយ មានចំណងជើងថា«ដើម្បីល្បី» ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះដែរ ហើយបានចេញជា Trailer ជូនដំណឹងលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា «បើធ្វើល្អចេញពីចិត្ត គ្រប់គ្នាក៏សាទរសប្បាយចិត្តជាមួយ តែបើយើងគ្រាន់តែធ្វើល្អ ដើម្បីល្បី ដើម្បីជាធ្នាក់ជាផលប្រយោជន៍ នោះចុងក្រោយយើងក៏បានត្រឹមតែ ……ដើម្បីល្បី ភាពយន្តជីវិតថ្មី សប្តាហ៍នេះ មានផ្សាយជូនទស្សនា
ថ្ងៃអាទិត្យ ទី២៣ ខែសីហានេះ»។កាកា អូស្ត្រាលី ជាកំពូលអ្នកគាំទ្រ«Sastra Film»ផងនោះ ក៏បានចែករំលែកសាច់រឿងខាងលើនេះ ដោយសរសេររៀបរាប់ថា «កុំច្រឡំថាអូនជាអ្នកនិពន្ធរឿងហ្នឹងណា! Sastraគេមានអ្នកនិពន្ធក្រុមត្រូវរបស់គេ ខ្ញុំគ្រាន់តែជាTOPហ្វេនរបស់សាស្ត្រាទេ! អ្វីដែលខ្ញុំតែងតែលើកមកនិយាយគឺជារឿងដែលមានមែន
នៅក្នុងសង្គម ខ្ញុំមិនមែនប្រភេទមនុស្សមានមាត់ចេះតែនិយាយទេ បើមិនមែនយើងកុំរើសដាក់ខ្លួន ។ Love Team Sastra Film ពេញបេះដូង»។ជាមួយគ្នានេះ អាណិកជនខ្មែររស់នៅអូស្ត្រាលីរូបនេះ បានសម្ដែងអារម្មណ៍សោកស្ដាយ និងអំពាវនាវថា «ស្ដាយណាស់ដែលគ្មានឱកាសទៅគាំទ្ររឿងពោះធំ ដែលនឹងបញ្ចាំងនៅក្នុងរោងកុន សូមបងប្អូនជួយគាំទ្រជំនួសខ្ញុំផង»៕ប្រភព៖ហ្វេសប៊ុក