ទើសភ្នែកពេកតារាចម្រៀង ពេជ្រ សោភា ដាក់ប៉ុន្មានម៉ាត់នេះទៅអ្នកលក់អនឡាញសម្ញែងមាសពេជ្រថា (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថាពេជ្រ សោភា ថ្មីៗ​នេះ​បាន​សម្រេចចិត្ត Live វីដេអូ មក​និយាយ​អំពី​របស់​ម្ចាស់​ប្រេន​ខ្លះ ពិសេស​អ្នក​ដែល​តែងតែ​ថត​អួត​លុយ​ឡាន និង​អួត​ពី​កូន​តំណាង​ចែកចាយ​របស់ខ្លួន​លក់​តែ​ផលិតផល ក៏​ពួកគេ​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​ដ៏​ខ្លី ដែលនាងចាត់ទុកថាជាល្បិច​គេ​ទេ កុំ​ជឿ​គេ​ពេក ប្រយ័ត្ន​ចុងក្រោយ អស់​គូទ​ខោ​។​​ដើម្បី​ចង់ដឹង​ច្បាស់​ថា ល្បិច​ធ្វើ​ស៊ី​របស់​ម្ចាស់​ហ្វ្រេ​ន​លក់​ផលិតផល​រកស៊ី​

ខិលខូច​មួយចំនួន​តូច ធ្វើ​ឡើងជា​លក្ខណៈ​ប្រព័ន្ធ តាម​ជំ​ហ៊ានៗ រហូត​ធ្វើ​ឲ្យ​អ្នកយក​ផលិតផល​លក់​បន្ត​លង់ខ្លួន ដល់​ថ្នាក់​ហ៊ាន​សម្រេចចិត្ត​ខ្ចីលុយ​ធនាគារ តែ​ទីបំផុត ត្រូវ​ទឹកភ្នែក។ ដោយឡែកទោះបីជាមិនវាយប្រហាចំឈ្មោះប៉ុន្តែម៉ាកសញ្ញាអ្នលក់ផលិតផលអនឡាញល្បីៗមួយចំនួន បន្ថែមពីលើនេះអ្នកនាងក៏បានទម្លាយអំពីរូបភាពនៃសកម្មភាពមនុស្សធម៌មួយចំនួនដែលជាការបំផុសឲ្យមានការគាំទ្រមេ

ក្រុមកាន់តែខ្លាំង ហើយនាងស្នើឲ្យមហាជនពិសេសក្រុមស្ត្រីមេផ្ទះឲ្យមានការប្រុងប្រយ័ត្នដើម្បី ជៀសវាងការខាតបង់។ ការបញ្ជាក់របស់ពេជ្រ សោភា នេះក៏ក្រោយពេលដែលនារីម្នាក់បានសម្រេចចិត្តទម្លាយរឿងរ៉ាវនៅពីក្រោយការលក់ទំនិញអនឡាញដូចព្យុះ ប្រភព nkdnews ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៕ប្រភព៖khmertopnews