ភ្ញាក់ព្រឺតក្រោយ អ៊ុន អាលីហ្សា ទម្លាយរូបភាពកាលពីមុនរបស់នាងមើលសឹងតែមិនស្គាល់

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបជ្រាបរួចមកហើយពីតារាសម្ដែង និងតារាម៉ូដែល អ្នកនាង អ៊ុន អាលីហ្សា បច្ចុប្បន្ន តារាស្រីរូបនេះបានរៀបការរួចហើយ ដោយពេលនេះនាងក៏កំពុងពរពោះកូនដំបូងជិតគ្រប់ខែនឹងសម្រាលផងដែរ។ បើទោះបី ពេលនេះ នាងកំពុងពរពោះ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក្ដី ក៏តារាស្រីរូបនេះនៅតែមានទស្សនិកជនចង់់ដឹងលឺពីជីវិតឯកជនផ្ទាល់ខ្លួននាងដដែល។យ៉ាងណាមិញ

ដូចដែលទស្សិកជនបានដឹងស្រាប់ហើយថា អ្នកនាង​ អ៊ុន អាលីហ្សា ជាតារាស្រីម្នាក់ដែលមានទេពកោសល្យ និងសមត្ថភាពសម្ដែងបានយ៉ាងល្អ មិនថាតួអង្គស្លូត ឬកាចនោះទេ។ ជាក់ស្ដែង តារាស្រីល្បីមួយរូបនេះ មានសម្រស់ស្រស់សោភា និងមានកម្ពស់ខ្ពស់ទៀតផង តែបើងាកមកមើលរូបសម្ផស្សពេលកំពុងពរពោះវិញ ឃើញថា នាងនៅតែស្អាត លេងខ្លួនខ្ញង់មិនចាញ់ពេលមុនៗឡើយ។ តួយ៉ាង ប្រិយមិត្តធ្លាប់តែបានឃើញមុខមាត់ និងរូបសម្ផស្ស អ្នកនាង អ៊ុន អាលីហ្សា នាពេលបច្ចុប្បន្ននេះ តែមុននេះ តារាស្រីរូបនេះ

បានបង្ហោះរូបភាពមួយសន្លឹករម្លឹកអានុស្សាវរីយ៍ជាមួយមិត្តភក្ដិរួចអាជីព មានដូចជា លោក អេឡិច ចិត្រា និងអ្នកនាង ម៉ាក សែនសូនីតា ផងដែរ។ដោយរូបភាពមួយសន្លឹកនោះ បើប្រៀបធៀបនឹងសម្រស់បច្ចុប្បន្នគឺមានភាពខុសគ្នាឆ្ងាយសឹងតែ ១៨០ដឺក្រេទៅហើយ មិនថារូបរាង មុខមាត់ និងសម្បុរស្បែក រួមទាំងការតុបតែងខ្លួនផងនោះ។ ដោយឡែកទោះបី រូបភាពទាំងនោះកន្លងហួសទៅជាច្រើនឆ្នាំ តែមើលទៅអ្នកទាំង៣ ពិតជាសង្ហា និងស្រស់ស្អាតបែបយុវវ័យផងដែរ៕ប្រភព៖khmerload