មិនគួរអោយជឿ! ភូមិដ៍ចម្លែក មើលពីក្រៅដូចជាមិនមានអីទេ ស្រាប់តែចូលទៅខាងក្នុងពិតជាភ្ញាក់ផ្អើល

បរទេស ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានស្គាល់ជ្រាបច្បាស់ហើយថា ប្រទេសអូស្រ្តាលីត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ដ៏ល្អបំផុតរបស់ខ្លួន ហើយវាកម្របំផុតដែលមានព្រំប្រទល់ជាប់នៅលើតំបន់សត្វព្រៃដែលមានគ្រោះថ្នាក់ និងជាតំបន់ដាច់ស្រយាលធំទូលាយមួយ។ ជាក់ស្តែង ដោយសារតែសីតុណ្ហភាពនៅតំបន់ដាច់ស្រយាលនេះបានឈានទៅ ដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងពេលថ្ងៃនោះបានឈានទៅដល់ការឡើងទៅ 125 អង្សាហ្វារិនហៃនេះហើយទម្លាក់ទៅនឹងកម្រិតមួយដ៏មិនសមហេតុផលនៅពេលយប់

អ្នកស្រុកពិតជាមិនអាចរស់នៅលើដីនេះបានទេ។ ក្នុងនោះដែរក្រៅពីនេះបញ្ហាអាកាសធាតុបានយាយីដល់អាយុជិវិត្តរបស់ប្រជាពលរដ្ឋជាង 40 នាក់ជារៀងរាល់ឆ្នាំ។ជាដំណោះស្រាយទៅនឹងបញ្ហានេះប្រជាជននៅក្នុងភូមិនេះបានសម្រេចចិត្តបង្កើតលំនៅដ្ឋានរបស់ពួកគេនៅក្រោមដី។ ហើយនៅក្រោមដីនេះជា លំនៅដ្ឋានដែលភ្ញាក់ផ្អើលបំផុតដែលពួកគេបានសាងសង់ឡើង។ ដោយឡែក ផ្ទះមួយចំនួនពិតជាមានបន្ទប់ដ៏ល្អឥតខ្ចោះ

និងមានអាងហែលទឹកក្នុងផ្ទះទៀតផង។ពួកគេបានកសាងសហគមន៍មួយដែលមានអ្វីគ្រប់យ៉ាងដ៏អស្ចារ្យដែលពួកគេត្រូវការដូចជាបារ ហាងលក់គ្រឿងអលង្ការ ម៉ូតែល និង​ព្រះវិហារជាដើម។ ការរស់នៅក្រោមដីនេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍បន្ថែមជាច្រើនបើយោងតាមប្រជាពលរដ្ឋដែលបានរស់នៅទីនោះ។សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក