ត្រឡប់មកវិញជាថ្មី សឿ សុធារ៉ា ធ្វើអោយមហាជនសរសើរមិនដាច់ពីមាត់ព្រោះតែ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្តែង សឿ សុធារ៉ា ក្រោយបាត់មុខពីអាជីពសិល្បៈប្រមាណជា ១១ ឆ្នាំនោះ បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមួយចំនួននៅតែមានការសរសើរពីសម្រស់របស់នាង បើទោះបីនាងមានកូនដល់ទៅពីរនាក់ក៏ដោយ ។ជាពិសេសក្រៅពីបង្ហាញវត្តមាននៅក្នុងស្ប៉តសម្អាងការមួយ សឿ សុធារ៉ា មិនទាន់មានសកម្មភាពថ្មីៗនៅឡើយទេ

តែការស្ទាបស្ទង់ដំបូងនៅក្នុងអាជីពសិល្បៈរបស់នាងហាក់ទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជន ដែលក្នុងនោះក៏មានការចង់ឃើញនាងវិលមកសម្តែងនៅក្នុងរឿងជាថ្មីម្តងទៀត ។ ជាក់ស្ដែងក្នុងវ័យ ៣៥ ឆ្នាំ និង ជាម្តាយរបស់កូនប្រុសស្រីពីរនាក់ តែ សឿ សុធារ៉ា កាន់តែជឿជាក់ដោយសារនាងនៅតែស្រស់ស្អាត ជាពិសេសការត្រលប់មកជាថ្មីនេះ នាងក៏បានសម្រករាងដែលកាន់តែធ្វើឱ្យសម្រស់លេចធ្លោថែមមួយកម្រិតទៀត ។

ដោយឡែកគេមិនច្បាស់ថាក្រោយត្រលប់ជាថ្មីនៅក្នុងពិភពសម្តែង សឿ សុធារ៉ា នៅតែក្តោបបានតំណែងជាតួឯក ឬ បែបណាឡើយទេ ខណៈជាច្រើនឆ្នាំមុននាងតែងលើកឡើងថា ក្រៅពីតួឯកនាងមិនទទួលសម្តែងឡើយ

ព្រោះកន្លងទៅនេះនាងធ្លាប់ជាតារាសិល្បៈមានឈ្មោះបោះសំឡេង ដោយភាគច្រើនគ្រងតំណែងជាតួឯក តែក្រោយពីរៀបការយ៉ាងអធិកអធមជាមួយអតីតតារាចម្រៀង សាពូន មីដាដា រយៈពេលបីយប់បីថ្ងៃកាលពីចុងឆ្នាំ ២០០៩ មក នាងក៏បានដកខ្លួនចេញពីអាជីពមួយនេះស្របពេលមានកូនជាបន្តបន្ទាប់ចំនួនពីរនាក់ ៕ប្រភព៖popular