អីយ៉ាស! ហ្វេនៗនាំគ្នាសង្ស័យ ទូច ស្រីលក្ខណ៍ ទទួលបានស្នេហ៍ថ្មីហើយក្រោយសរសើរបុរសម្នាក់នេះមិនដាច់ពីមាត់បែបនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ពេលនេះតារាចម្រៀងសម្បុរស្រអែម ទូច ស្រីលក្ខណ៍ ហាក់មានការធូរស្រាលចិត្តច្រើនហើយ ក្រោយពីនាងបានសន្យាថានឹងធ្វើខ្លួនឱ្យដូច ទូច ស្រីលក្ខណ៍ ពីមុនហើយអ្វីដែលចាប់អារម្មណ៍ស្របពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានសរសើរបុរសម្នាក់ពេញៗមាត់ផងដែរ ។ជាក់ស្ដែងក្រោយសារភាពបែកបាក់ជាមួយស្វាមីជាជនជាតិជនជាតិហូឡង់ឈ្មោះ ម៉ូធេន ក្វាមែន មួយរយៈមក ទូច ស្រីលក្ខណ៍ តែងបង្ហាញភាពសោកសៅ និង បាក់ទឹកចិត្តជាខ្លាំង

ពេលខ្លះនាងថែមទាំងបង្ហូរទឹកភ្នែកជាសាធារណៈថែមទៀតផង ប៉ុន្តែយ៉ាងណាថ្មីៗនេះ ទូច ស្រីលក្ខណ៍ បានបង្ហាញរូបភាពជាមួយបុរសសង្ហាសាច់ដុំធំៗដែលជាគ្រូកីឡារបស់នាង រួមជាមួយនឹងសារខ្លីថា «សំខាន់គាត់ឱ្យតម្លៃយេីង តម្លៃដែលថ្លៃគឺស្ថិតនៅលេីអត្តចរិត ការតស៊ូប្រាកដជាបានសម្រេចជាមិនខាន បេីយេីងមានភាពអត់ធ្មត់» ។ដោយឡែកសារខ្លីរបស់ ទូច ស្រីលក្ខណ៍ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា

ទំនងជាតារាស្រីនិយមស្ទីលក្រមិចក្រមើមនេះ បើកចិត្តទទួលស្នេហ៍ថ្មីហើយមើលទៅ បានជាស្និទ្ធស្នាលនឹងបុរសសាច់ដុំរូបនេះ ។ ដោយឡែកបើងាកមកមើលមិត្តភក្តិតារាស្រីរូបនេះវិញ បានចូលរួមយោបល់បែបលេងសើចថា ចាំអង្កាល់ចង់ញ៉ាំក្បាលជ្រូកណាស់ ។ពេលនេះដែរ ទូច ស្រីលក្ខណ៍

ចាប់ផ្តើមមានសកម្មភាពថ្មីៗជាច្រើនដែលមានទាំងការចេញច្រៀងនៅតាមឆាកតន្រ្តី និង កម្មវិធីនានានៅតាមកញ្ចក់ទូរទស្សន៍ ក្នុងនោះគេសង្កេតឃើញថានាងហាក់មានភាពស្រស់ស្រាយប្លែកជាងមុន ៕ប្រភព៖popular