មិននឹកស្មាន! លោក ជា វិបុល មើលថែកូនស្រីរបស់ខ្លួនខ្លាំងដូចជាមនុស្សស្រី មិនលើកលែងសូម្បីរឿងនេះ

ភ្នំពេញ ៖ ជឿជាក់យ៉ាងច្បាស់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីពិធីករឆ្នើមលោក ជា វិបុស ដែលតារាសប្រុសរូបនេះ ពេលនេះកំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ក្រោយមានកូនស្រី មានមុខមាត់គួរឲ្យក្នាញ់រួចមក។ ដោយតារាប្រុសរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនសរសើរពីលោកស្ទើរតែគ្រប់គ្នា ដែលអាចធ្វើជាមេគ្រួសារដ៏ល្អ ហើយតែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់ទៅកាន់ភរិយា និងកូនៗ បើទោះបីមានភាពមមាញឹកជាមួយការងារយ៉ាងណាក្ដី។

ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ លោកបានដឹកដៃគ្រួសារទៅដំណើរកម្សាន្តនៅតាមរមណីយដ្ឋានយ៉ាងសប្បាយរីករាយ ពោរពេញដោយក្ដីសុខ។ ជាពិសេស តារាប្រុសរូបនេះ តែងតែថតរូបជាមួយកូនស្រីពៅ និងផ្ដល់ភាពកក់ក្ដៅចំពោះកូន ជាពិសេស មើលទៅលោកជាមួយកូនស្រីពិតជាស្និទ្ធិស្នាលគ្នាខ្លាំងតែម្ដង។ ដោយឡែក មុននេះបន្តិច លោក ជា វិបុស បានធ្វើឲ្យហ្វេនៗជាច្រើនសរសើរពីលោក ក្រោយតារាប្រុសរូបនេះ បានយកចិត្តទុកដាក់លើកូនស្រី ដោយជួយកក់លក់

និងភ្លុំសក់ដល់កូនយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត មើលទៅរូបភាពជាច្រើនសន្លឹកនោះ ឃើញថា តារាប្រុសរូបនេះ និងកូនស្រីពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ។ ជាក់ស្ដែងគួរបញ្ជាក់ផងដែរថា បើទោះបីគ្រប់គ្នាគិតថា រឿងមើលថែទាំកូន និងជួយកក់សក់ជូនកូន ជារឿងសម្រាប់មនុស្សស្រីក៏ពិតមែន តែតារាប្រុសរូបនេះ មិនបានគិតដូច្នេះទេ សំខាន់ការងារទាំងនោះ លោកក៏អាចធ្វើបានមិនចាញ់មនុស្សស្រី៕ប្រភព៖Khmerload