អីយ៉ាៗ! ទើបតែបើកហាងលក់គ្រឿងអលង្ការថ្ងៃមុនសោះ តូតា បានប្រកាសបន្ថែមជំនួញមួយនេះទៀត

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថាថ្មីៗនេះ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅតូតា បានធ្វើឲ្យហ្វេនៗចាប់អារ​ម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតប្រចាំថ្ងៃ ពោរពេញដោយក្ដីសុខរបស់នាង ជាមួយស្វាមី ដែលចេះគោរពស្រលាញ់ថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត ស្របពេលដែលតារាស្រីរូបនេះ កំពុងពរពោះជិតគ្រប់ខែផងដែរ។លើសពីនេះ ស្របពេលដែល កំពុងពរពោះកូនក្នុងផ្ទៃនេះដែរ ឃើញថា តារាស្រី​ តូតា

ហាក់បីដូចជាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយកាលពីថ្មីៗនេះ ទើប​តែប្រកាសបើកហាងគ្រឿងអលង្ការយ៉ាងប្រណីតមួយ ដែលជាក្ដីស្រម៉ៃតាំងពីតូចមក។ដោយឡែក មកទល់នឹងពេលនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី​ ដោយបានបើកបង្ហាញអាជីវកម្មថ្មីមួយទៀត ជាកសិដ្ឋានចិញ្ចឹមសត្វគោ មាន់ជាដើម លើដីយ៉ាងធំ អមដោយបរិយាកាសស្រស់ស្រាយបែបស្រុកស្រែចម្ការ នៅឯខេត្តកំពង់ស្ពឺ។ ជាក់ស្ដែង តូតា

ក៏បានបង្ហោះរូបភាពជាមួយស្វាមីជាទីស្រលាញ់ ជាច្រើនសន្លឹកផងដែរ អមដោយស្នាមញញឹមស្រស់ប្រិមប្រិយ មើលទៅមានក្ដីសុខខ្លាំងណាស់។ ក្រោយពីឃើញរូបប៉ុន្មានសន្លឹកនោះហើយ ឲ្យអ្នកគាំទ្រទាំងអស់របស់នាង លួចច្រណែនជាមួយជីវិតឯកជននាងមិនស្ទើរឡើយ ជោគជ័យទាំងជីវិតគ្រួសារ និងការងារបែបនេះ៕ប្រភព៖popular