ទើបតែដឹងការពិតថាក្រុមសង់ផ្ទះប្លែកៗក្នុងព្រៃដែលល្បីពេញពិភពលោកតាមពិតជាកូនខ្មែរសោះ

ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាអ្នកដែលចូលចិត្តតាមដានទស្សនាវីដេអូនៅក្នុង Youtube យ៉ាងហោចណាស់ក៏ម្តងដែរ ដែលបានឃើញវីដេអូបុរស ២ នាក់សាងសង់ផ្ទះ ក៏ដូចជាអាងហែលទឹកនៅក្នុងព្រៃដោយដៃយ៉ាងស្ទាត់ជំនាញ នៅក្នុងឆាណែលមានឈ្មោះថា Primitive Survival Tool ហើយទាក់ទាញអ្នកទស្សនារហូតដល់រាប់លាននាក់ទូទាំងពិភពលោក ។ អ្វីដែលជាចម្ងល់ពីអ្នកទស្សនានោះគឺ ពួកគេជានរណា? ហើយប្រាកដជារស់នៅក្នុងព្រៃមែនឬទេ ?ការពិតបុរសដែលល្បី ២ រូបនោះ

មានក្រុមការងាររបស់ខ្លួននៅពីក្រោយផងដែរ ដែលពួកគេពិតជាស្វះស្វែង ខិតខំយ៉ាងស្វាហាប់ទំរាំតែថតបានវីដេអូនីមួយៗ ។ ជាក់ស្ដែងក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Khout Sokha បានបង្ហោះរូបភាពបង្ហាញអត្តសញ្ញាណរបស់ក្រុមខ្លួនដោយបានលើកឡើងថា «២ ឆ្នាំហើយដែលក្រុមយើងចូលព្រៃរកអុស» ដែលពួកគេទាំងអស់គ្នាគឺសុទ្ធតែជាជនជាតិខ្មែរយើងទាំងអស់ ។ដោយសារតែភាពស្ទាត់ជំនាញក្នុងការរចនា កែច្នៃរូបរាងសំណង់តូចៗរបស់ខ្លួនពីមួយថ្ងៃទីមួយថ្ងៃ ថ្មីៗជានិច្ច

ក៏ដូចជាបច្ចេកទេសថតយ៉ាងប៉ិនប្រសប់បានធ្វើឱ្យចំនួនអ្នកបានចុចតាមដានទស្សនាឆាណែលរបស់ពួកគេមានរហូតដល់ជាង ៤ លាននាក់ឯណោះ ។គួរបញ្ជាក់ដែរថា វីដេអូបែបរស់នៅក្នុងព្រៃ រកម្ហូប ក៏ដូចជាសាងសងផ្ទះបែបនេះ មិនត្រឹមតែល្បីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ

ប៉ុន្តែមានបណ្តាប្រទេសជាច្រើនបានធ្វើវីដេអូស្រដៀងៗគ្នានេះដើម្បីទទួលបានចំណូលពី Youtube ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំរាំតែទទួលបានសមិទ្ធផលនីមួយៗគឺពិតជាមិនងាយស្រួលនោះឡើយ ៕ប្រភព៖popular