នៅចាំទេ? លោក Mario ដែលធ្លាប់តែឃើញធាត់ពេលនេះប្រែប្រួលខ្លាំងស្រកទម្ងន់ឡើងសាច់ដុំកង់ៗបែបនេះតែម្ដង

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តបានដឹងមកហើយពីលោក Mario ជាតារាចម្រៀងមួយរូបទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសម្លេងពីរោះ ជាពិសេស រាល់បទចម្រៀងដែលតារាប្រុសរូបនេះ បានច្រៀងសុទ្ធសឹងតែពីរោះគ្រប់បទតែម្ដង។ជាក់ស្ដែង បច្ចុប្បន្ន តារាប្រុសរូបនេះ នៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ទិសទីតែម្ដង បើងាកទៅមើលជីវិតឯកជនរបស់ តារាចម្រៀងរូបនេះវិញឃើញថា Mario កាន់តែមានជីវិតហ៊ឺហារជាងមុនផងដែរ ដោយពេលនេះ

លោកក៏ជាម្ចាស់ក្រុមតន្រ្តីមួយរូបដែលកំពុងទទួលបានភាពជោគជ័យ។ដោយឡែកពេលនេះក្រឡេកមកមើលរូបសម្បត្តិរបស់លោកនាពេលនេះវិញ ឃើញថា តារាប្រុសរូបនេះ កាន់តែមានរូបរាងសង្ហាជាងមុន បន្ទាប់ហាត់ប្រាណសម្រកគីឡូរួចមក។ ដោយពីមុនហ្វេនៗធ្លាប់តែឃើញ តារាចម្រៀងរូបនេះមានរូបរាងធាត់ តែពេលនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនលង់នឹងសម្រស់លោកកាន់តែខ្លាំង

ក្រោយមានរូបរាងស្គមជាងមុន ព្រមទាំងមានសាច់ដុំធំ កង់ៗផងនោះ។ជាពិសេសក្នុងនោះដែរ ក្រោយអ្នកគាំទ្រ និងមិត្តភក្ដិរួមអាជីព បានឃើញរូបរាងបច្ចុប្បន្នរបស់លោករួចមក បាននាំគ្នាសរសើរពីរូបសម្បត្តិថ្មីរបស់លោក ថាសង្ហាគួរឲ្យទាក់ទាញជាងមុនស្ទើរតែគ្រប់គ្នាតែម្ដង៕ប្រភព៖Khmerload