កក់ក្ដៅណាស់! ក្រោយទទួលបានកូនជាចំណងដៃជីវិតគ្រួសាររបស់តារាសម្តែង សិទ្ធី នីកា កាន់តែមានក្ដីសុខជាងមុនកាន់តែខ្លាំង

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយថាថ្វីដ្បិតតែមានស្វាមី និង កូនជាចំណង តែតារាសម្តែង សិទ្ធី នីកា នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូនមិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ហើយអ្វីដែលចាប់អារម្មណ៍ក្រោយមានកូនជាចំណងដៃនេះ តារាស្រី សិទ្ធី នីកា កាន់តែមានសុភមង្គលជាមួយគូស្នេហ៍ជាខ្សែរាជវង្សថែមមួយកម្រិតទៀត ។បើទោះមិនបានរៀបការតាមប្រពៃណីខ្មែរ តែជីវិតគូរបស់តារាសម្តែងវ័យក្មេង សិទ្ធី នីកា ពោរពេញទៅដោយសុភមង្គល ហើយថ្មីៗនេះ សិទ្ធី នីកា

បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីជាច្រើនសន្លឹករួមជាមួយនឹងសារខ្លីថា «បានជួបនៅ មនុស្សប្រុសដែលបង្ហាញក្តីស្រឡាញ់ ច្រើនជាងនិយាយពាក្យថាស្រឡាញ់» ។ ជាក់ស្ដែងការលើកឡើងរបស់តារាស្រី សិទ្ធី នីកា ហាក់ចង់បង្ហាញថា ពេលនេះនាងបានជួបមនុស្សល្អហើយ បើទោះបីជារូបភាពសាមញ្ញមែនតែមើលទៅ សិទ្ធី នីកា ពិតជាមានក្តីសុខខ្លាំងណាស់ ។ ក្នុងនោះក៏មានជូនពរឱ្យចំណងស្នេហ៍របស់ សិទ្ធី នីកា កាន់តែរឹងមាំបន្ថែមទៀត ។

មានការបន្ថែមថាកម្របង្ហាញរូបភាពស្វីតស្វីតណាស់តែបង្ហោះម្តងៗមិនសរសើរមិនបាន ។គួរបញ្ជាក់ផងដែរ សិទ្ធី នីកា បានភ្ជាប់ស្នេហ៍ព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ត្រូវជាបុត្ររបស់ព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស ពេលនេះពួកគេក៏មានកូនប្រុសដ៏ស្រស់ស្អាតមួយជាចំណងដៃ ។ ដោយឡែកដោយសារមិនមានការហាមឃាត់ពីសំណាក់ស្វាមី សិទ្ធី នីកា ក៏បានវិលចូលមកប្រឡូកក្នុងសិល្បៈយ៉ាងពេញទំហឹង ដែលមានទាំងការសម្តែងរឿង និង ស្ប៉តពាណិជ្ជកម្ម ។ ដោយសារតែរូបសម្រស់នៅតែស្រស់សោភានោះ ពេលនេះ សិទ្ធី នីកា ក៏ក្តោបបានតំណែងជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍ភី អិនអិនជាមួយលោក ខាត់ វ៉ៃហាំង ជាតួប្រុស ៕ប្រភព៖popular