អីយ៉ាស់! ម៉ាក់ សែនសូនីតា និងស្វាមី បកស្រាយចម្រៀងរួមគ្នាបែបនេះមើលទៅពិតជាមានក្ដីសុខណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែង រូបស្រស់ វ័យក្មេង គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការជាផ្លូវការហើយ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា ។កាន់តែពិសេសជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ អ្នកនាង តូតា មានដំណឹងល្អហើយ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស

ឬស្រីនៅឡើយនោះទេ។ជាក់ស្ដែង ម៉ាក សែនសូនីតា និងស្វាមី ជាញឹកញាប់ តែងតែ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់ ជាពិសេសមានស្វាមីល្អ ដែលចេះឲ្យតម្លៃ និងថែទំា។ ស្វាមីរូបនេះ ធ្លាប់បាននិយាយថា “ខ្ញុំបានផ្តល់ឋានៈ៣ជូននាង ទី១ គាត់ជាឧត្តម ភរិយា របស់ខ្ញុំ ទី២គាត់ជាប្អូនស្រី ហើយទី៣ គាត់ជាកូនស្រីរបស់ខ្ញុំ”។ដោយឡែកនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០

នេះកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាសម្តែងគួរឲ្យស្រឡាញ់ម្នាក់នេះ បានបង្ហោះវីដេអូមួយ ខណៈកំពុងច្រៀងលេងកម្សាន្តជាមួយស្វាមីរបស់ខ្លួន មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុខភមង្គលខ្លាំងណាស់ បទដែលធ្លាប់ល្បីខ្លាំងនេះមានចំណងជើងថា “វណ្ណលីដា”។

ក្រោយទស្សនាវីដេអូនេះហើយ ធ្វើឲ្យអ្នកគាំទ្រ ជាច្រើន comment ថា ៖ ខានស្តាប់បទហ្នឹងយូរហើយ, ពីរោះណាស់, បងដែលបងច្រៀងចំណងជើងអីដែរ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៕ប្រភព៖khnewsposts